ត្រីសមុទ្រដែលមានរសជាតិឆ្ងាញ់ទាំង ៥ប្រភេទ ដែលអ្នកគួរតែសាកល្បងញុំា

ប្រភេទត្រីត្រូវបានគេបែងចែកជាពីរប្រភេទគឺត្រីទឹកសាប និង ទឹកប្រៃ។ ហើយជាទូទៅគេតែងតែនិយមត្រីទឹកប្រៃ ឬ ត្រីសមុទ្រច្រើនជាងដោយសារតែវាមានរសជាតិឆ្ងាញ់ និង ពិសេសជាងត្រីទឹកសាប។ ហើយខាងក្រោមនេះគឺជាត្រីសមុទ្រដែលមានរសជាតិឆ្ងាញ់ទាំង៥ប្រភេទ៖

១.Swordfish

Swordfish ត្រូវបានគេឲ្យរហស្សនាមថាជាសាច់ស្តេកប្រចាំសមុទ្រដោយសារតែឱជារសដ៏ឈ្ងុយឆ្ងាញ់របស់វា។ ម្យ៉ាងទៀតបើទោះបីជាក្រោយចម្អិនហើយក៏វាមិនបាត់បង់នូវរសជាតិផ្អែមឆ្ងាញ់របស់វាដែរ។

1

"

២.Halibut

អ្វីដែលធ្វើឲ្យសាច់ត្រីប្រភេទនេះពិសេសជាងគេគឺដោយសារវាមិនរើសនូវវិធីចម្អិននោះទេ។ ដោយអ្នកអាចឆា ចៀន បំពង អាំង ចំហុយបានតាមចិត្តហើយវានៅតែរក្សារសជាតិឆ្ងាញ់របស់វាដដែល។

2

៣.Cod

ចំណែកឯ Cod វិញមានឈ្មោះថាជាសាច់មាន់នៃទឹកសមុទ្រដោយសារវាមានរសជាតិស្រដៀងទៅនឹងសាច់មាន់ដែរ។ ម្យ៉ាងទៀត អ្នកអាចចម្អិនវាតាមរបៀបណាក៏បានតាមចំណង់ចំណូលចិត្ត។


3

៤.Chilean Sea Bass

ត្រីប្រភេទនេះសម្បូរទៅដោយសារធាតុ Omega-3 fats ដែលល្អសម្រាប់សុខភាព។ បន្ថែមពីនេះទៀត ត្រីនេះមានក្លិនឆ្អាបស្រាលបំផុត និង ងាយស្រួលក្នុងការសម្អាតដែលស័ក្តិសមសម្រាប់មេផ្ទះថ្មីថ្មោង។

4

៥.Salmon

អ្នកដែលចូលចិត្តស៊ូស៊ីប្រាកដជាធ្លាប់សាកសាច់ត្រីសាល់ម៉ុនហើយ។ ដោយវាមានរសជាតិប្លែកហើយគេភាគច្រើនញុំាវាឆៅជាប្រភេទ Sashimi ឬ ក៏ចម្អិនក៏បាន៕

5

ប្រភព ៖ បរទេស