អត្ថប្រយោជន៍នៃការផឹកទឹកក្តៅឧណ្ហៗ និង ញុំាផ្លែចេកនៅពេលព្រឹក

ការបរិភោគអាហារពេលព្រឹកគឺសំខាន់ណាស់សំរាប់រាងកាយ ហើយប្រសិនបើអ្នកគិតថាមិនមានពេលចម្អិនអាហារពេលព្រឹកបាននោះទេ យ៉ាងហោចណាស់អ្នកអាចសាកល្បងមកផឹកទឹកក្តៅឧណ្ហៗជាមួយផ្លែចេកដើម្បីសំរួលដល់ក្រពះពោះវៀន ហើយបន្ថែមពីនេះទៀតអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើនដូចខាងក្រោមនេះ។

1

ចាប់ផ្តើមរៀងរាល់ព្រឹកជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ និង ចេកមួយផ្លែ អាចធ្វើឱ្យការសម្រកទម្ងន់កាន់តែងាយស្រួលបន្តិច។ ហើយនេះក៏ព្រោះតែផ្លែចេកជំរុញ និង ជួយពន្លឿនការរំលាយអាហារ។ ហើយការញ៉ាំផ្លែចេកលាយជាមួយទឹកក្តៅឧណ្ហៗមួយកែវគឺអាចជួយរំលាយជាតិសរសៃក្នុងផ្លែចេកល្អជាងការផឹកទឹកត្រជាក់ ព្រោះសីតុណ្ហភាពរាងកាយយើងមានសភាពក្តៅ។

"

3


ការបរិភោគចេកជាមួយទឹកក្តៅគឺមិនត្រឹមជាអាហារពេលព្រឹលដ៏ល្អនោះទេ តែវាថែមទាំងជារបបអាហារសុខភាពផងដែរ ដោយវាអាចអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយវាក៏ជាផ្លែឈើដ៏ល្អឥតខ្ចោះសំរាប់អ្នកបង្អត់អាហារថែមទៀតផង។

IStock 498688934

ការបង្អត់អាហារពេលព្រឹកភាគច្រើនដោយសារពួកគេមិនមានពេលវេលាក្នុងការចំអិន ឬ ទិញអាហារពេលព្រឹកមកទទួលទាន ដូចនេះចេកមួយផ្លែ និង ទឹកក្តៅឧណ្ហៗគឺងាយស្រួលបំផុតក្នុងការដាក់តាមខ្លួនពេលធ្វើដំណើរ និង ងាយស្រួលបរិភោគក្នុងការិយាល័យថែមទៀតផង។

ប្រភព ៖ បរទេស