ប្រវត្តិនៃដាវសុំាម៉ូរ៉ៃដ៏ល្បីល្បាញរបស់ជនជាតិជប៉ុន

មុននឹងមានការបង្កើតនូវកាំភ្លើងធំតូច កាណុង ឬ មីស៊ីលផ្សេងៗ ដាវសុំាម៉ូរ៉ៃគឺជាអាវុធមួយដែលគេប្រើប្រាស់ដើម្បីប្រយុទ្ធជាមួយនឹងសត្រូវ។ ហើយដាវដែលគេតែងតែស្គាល់ថាជាដាវសុំាម៉ូរ៉ៃនោះគឺមានឈ្មោះថា Katana។

1

អាវុធប្រហារដ៏អស្ចារ្យ និង ជានិមិត្តរូបនៃប្រទេសជប៉ុនមួយនេះគឺតែងតែត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្ត, ការសម្តែងល្ខោន ឬ ទស្សនីយភាពផ្សេងៗ។ ហើយកាលពីដើមឡើយ ដាវជប៉ុនគឺមិនសូវខុសពីដាវចិនប៉ុន្មាននោះទេដោយវាមានរាងវែង ស្រឡូន និង បញ្ចិតនៅខាងចុង។

"

2

រីឯដាវ Katana មុនដំបូងបង្អស់គឺត្រូវបានគេបង្កើតឡើងនៅក្នុងរជ្ជកាល Heian និង ត្រូវបានប្រើប្រាស់ជាទូទៅដោយពួកទ័ពសុំាម៉ូរ៉ៃ។ ដោយពួកគេតែងតែវាយប្រហារសត្រូវដោយប្រើដាវមួយនេះហើយទទួលបានជ័យជំនះជានិច្ច ដោយសារដាវនេះមុតស្រួចខ្លាំង និងមានអំណាច។


3

ហើយដោយសារតែការហូរចូលនៃគ្រឿងសព្វាវុធរបស់ពួកបរទេសក៏បាននាំឲ្យប្រទេសជប៉ុនលែងប្រើប្រាស់ដាវ Katana នេះរួចងាកមកប្រើកាំភ្លើងវិញ។ ហើយអាជីវកម្មផលិតដាវជាច្រើនក៏ត្រូវបានបិទទ្វារដោយសារតែលែងមានតម្រូវការ ប៉ុន្តែទោះជាយ៉ាងណាកេរ្តិ៍ឈ្មោះរបស់ដាវ Katana នេះគឺនៅតែត្រូវបានគេស្គាល់ថាជានិមិត្តរូបរបស់ប្រទេសជប៉ុនរហូតមកដល់សព្វថ្ងៃ៕

4

ប្រភព ៖ បរទេស