មូលហេតុដែលធ្វើអោយអ្នកប្រឈមមុខនឹងជម្ងឺមហារីកដោយមិនដឹងខ្លួន

នៅក្នុងជីវិតប្រចាំថ្ងៃគឺមានទម្លាប់ជាច្រើនដែលធ្វើអោយអ្នកប្រឈមមុខនឹងជម្ងឺមហារីកដោយមិនដឹងខ្លួននោះឡើយ។ ហើយនៅក្នុងទម្លាប់ទាំងនោះគឺរួមមានដូចជា៖

1

១.របបអាហារមិនត្រឹមត្រូវ

"

អ្នកដែលមានប្រព័ន្ធភាពសុំាល្អគឺអាចកាត់បន្ថយហានិភ័យជម្ងឺមហារីកបានខ្ពស់។ តែក្នុងនោះដើម្បីបង្កើនដំណើរការប្រព័ន្ធសុំាឲ្យបានរឹងមាំ អ្នកគួរតែបរិភោគអាហារណាដែលមានជីវជាតិ ដោយធ្វើការកាត់បន្ថយការញុំាសាច់, ភេសជ្ជៈដែលមានជាតិផ្អែម និង គួរតែផឹកទឹកឲ្យបានច្រើន។

Samael334_adobestock_167843675

២.មិនសូវធ្វើលំហាត់ប្រាណ

អ្នកគួរតែធ្វើចលនាលំហាត់ប្រាណឲ្យបានយ៉ាងតិច១ទៅ៣ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីឲ្យរាងកាយរឹងមាំ និង សុខភាពល្អ។ ហើយបើយោងតាមការសិក្សាជាច្រើនបានឲ្យដឹងថា ការហាត់ប្រាណគឺអាចកាត់បន្ថយហានិភ័យជម្ងឺមហារីកបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

3

៣.ពិសារគ្រឿងស្រវឹងហួសកំណត់


ជាទូទៅ អ្នកប្រាកដជាធ្លាប់ដឹងហើយថាការពិសារគ្រឿងស្រវឹងអាចបណ្តាលឲ្យកើតជម្ងឺថ្លើម, សម្ពាធឈាមឡើងខ្ពស់, ជម្ងឺថប់បារម្មណ៍ និង បាក់ទឹកចិត្តជាដើម។ បន្ថែមពីលើនេះទៀត គ្រឿងស្រវឹងក៏អាចធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺមហារីកបានដែរ។

4

៤.ស្ត្រេសពេក

សុខភាពផ្លូវកាយ និង ផ្លូវចិត្តគឺត្រូវដើរទន្ទឹមគ្នាជានិច្ច ដូចនេះប្រសិនបើសុខភាពផ្លូវចិត្តអ្នកមិនល្អនោះទេ វាក៏អាចធ្វើឲ្យសុខភាពផ្លូវកាយរបស់អ្នកចុះខ្សោយផងដែរ។ ម្យ៉ាងទៀត ភាពស្ត្រេសគឺអាចនាំឲ្យអ្នកញុំាលើសកំណត់, ពិសារគ្រឿងស្រវឹង ឬ ជក់បារីជាដើម ដែលសុទ្ធសឹងតែជាមុខសញ្ញានាំឲ្យកើតជម្ងឺមហារីក។

5

៥.សុខភាពមាត់ធ្មេញមិនល្អ

ការសម្អាតធ្មេញជាប្រចាំគឺជារឿងដែលសំខាន់ និង មិនគួរមើលរំលងនោះឡើយ។ ព្រោះក្នុងនោះការស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានបញ្ហាមាត់ធ្មេញគឺតែងតែប្រឈមនឹងមហារីកសួតរហូតដល់២៤ភាគរយឯណោះ៕

6

ប្រភព ៖ បរទេស