អត្ថប្រយោជន៍ជាច្រើនរបស់ស្ពៃក្តោបពណ៌ស្វាយ

ស្ពៃក្តោបពណ៌ស្វាយគឺត្រូវបានគេនិយមញុំាជាសាលាដជាមួយនឹងបន្លែផ្សេងទៀតដោយលាយជាមួយទឹកជ្រលក់ជាដើម។ យ៉ាងណាមិញ វាមិនត្រឹមតែស្រួយឆ្ងាញ់នោះទេប៉ុន្តែវាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទៀតផងដែលក្នុងនោះរួមមាន៖

1

១.សម្បូរជីវជាតិ

"

ស្ពៃក្តោបពណ៌ស្វាយមិនត្រឹមតែមានជាតិកាឡូរីទាបនោះទេ វាថែមទាំងមានផ្ទុកនូវជីវជាតិយ៉ាងច្រើនទៀតផងដែរ ដែលរួមមានដូចជា៖ ប្រូតេអ៊ីន, Fiber, វីតាមីន C , វីតាមីន K , វីតាមីន B6 និង ប៉ូតាស្យូមជាដើម។

3

២.ជំនួយសុខភាពបេះដូង

Anthocyanins គឺជាសារធាតុដែលផ្តល់ពណ៌ស្វាយឲ្យស្ពៃក្តោបប្រភេទនេះ។ ហើយបើតាមការសិក្សាមួយបានរកឃើញថា អ្នកដែលបរិភោគបន្លែដែលមានផ្ទុកនូវសារធាតុមួយនេះច្រើននឹងអាចកាត់បន្ថយនូវការអត្រាគាំងបេះដូងពី១១ទៅ៣២ភាគរយឯណោះ។

4


៣.ឆ្អឹងរឹងមាំ

វីតាមីន K និង វីតាមីន C ដែលមាននៅក្នុងស្ពៃក្តោបពណ៌ស្វាយគឺមានឥទ្ធិពលជំនួយដល់សុខភាពឆ្អឹងឲ្យរឹងមាំ និង ការពារឆ្អឹងពីការបាក់បែកថែមទៀតផង។

6

៤.សម្រួលដល់ការរំលាយអាហារ

អ្នកវិទ្យាសាស្រ្តបានអះអាងថាការបរិភោគស្ពៃក្តោបពណ៌ស្វាយគឺអាចសម្រួលដល់ប្រព័ន្ធរំលាយអាហារដោយនាំឲ្យក្រពះកិនអាហារបានងាយស្រួលជាងមុន។ ហើយនេះគឺដោយសារតែវាមានផ្ទុកនូវសារជាតិ Fiber ជាច្រើន៕

Sesame Cabbage Noodle Salad 100

ប្រភព ៖ បរទេស