អាជ្ញាធរជាតិអប្សរា កំពុងដំណើរការសិក្សាដើម្បីជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

យោងតាមការបង្ហោះរបស់អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ទាក់ទិនជាមួយនឹង ការកំពុងដំណើរការសិក្សាដើម្បីជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីរបស់អាជ្ញាធរជាតិអប្សរា។

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

១

"

២

ការជួសជុលបានចាប់ដំណើរការពីខែតុលា ឆ្នាំ២០២១ មកឃើញថា៖ ខ្លោងទ្វារមានការខូចខាតខ្លាំង និងរចនាសម្ពន្ធសំណង់ដែលមានភាពស្មុគស្មាញ។ រហូតមកដល់ពេលនេះការងារសម្រេចបានជាង៣០ភាគរយហើយ។

៣

៤

៥


ដោយឡែក ការងារដែលត្រូវអនុវត្តបន្តដូចជា ធ្វើការសិក្សាដើម្បីពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម និងជួសជុលពង្រឹងខ្លោងទ្វារទាំងមូលឡើងវិញ គ្រោងបញ្ចប់នាដំណាច់ឆ្នាំ២០២២ ខាងមុខ៕

៦

៧

៨

១១

អត្ថបទ: នាយកផ្សព្វផ្សាយ

រូបភាព: លោក ហ៊ុំ រិទ្ធី

ប្រភព៖ អាជ្ញាធរជាតិអប្សរា