មិនទាន់ស្គាល់អត្តចរិតរបស់តួរបស់ខ្លួន ហាមនិពន្ធរឿងជាដាច់ខាត

ការបង្កើតតួអង្គនៅក្នុងរឿងមិនមែនជារឿងងាយស្រួលឡើយ ព្រោះនៅក្នុងសៀវភៅរឿងរបស់យើងនឹងមានតួអង្គចំនួនច្រើន បើសិនជាយើងជាអ្នកនិពន្ធមិនទាន់ស្គាល់តួអង្គនិងបែងចែកអត្តចរិតរបស់ពួកគេបានដាច់ស្រេចនិងច្បាស់លាស់ផង សូមកុំទាន់អាលនិពន្ធរឿងនោះអី។

ដើម្បីស្គាល់តួអង្គរបស់ខ្លួនច្បាស់អ្នកត្រូវប្រាកដប្រាជានឹងរឿងទាំង៣ចំណុចនៅខាងក្រោមនេះ៖

១. ចំណុចល្អរបស់តួអង្គ

"

Photo_2021 11 16_10 16 21 (2)

ការស្គាល់ពីចំណុចល្អរបស់តួនឹងជួយអ្នកបានច្រើន នៅពេលដែលតួរបស់យើងជួបបញ្ហា ត្រូវគេធ្វើបាប គេនឹងផ្លាស់ប្តូរប្រែប្រួលចរិតរបស់ខ្លួនឬយ៉ាងណា។

 

២. ចំណុចអាក្រក់បំផុតនៅក្នុងរឿង

Photo_2021 11 16_10 16 21 (3)


ចំពោះចំណុចអាក្រក់វិញក៏ត្រូវតែដឹងដែរ ថាតួអង្គរបស់ខ្លួនកាលដែលអាក្រក់ អាក្រក់ព្រោះអ្វី? និយាយពីប្រវត្តិឈឺចាប់ និងធ្លាក់ខ្លួនជាមនុស្សអាក្រក់ ឬមួយក៏តួអង្គនោះអាក្រក់ពីកំណើត។

៣. ភាពអស្ចារ្យនៅក្នុងរឿង

Photo_2021 11 16_10 16 21

ចំពោះភាពអស្ចារ្យនៅក្នុងរឿង គឺអាស្រ័យទៅលើយើងជាអ្នកនិពន្ធជាកំណត់នៅក្នុងរឿង។ ដូច្នោះសូមអ្នកនិពន្ធចេះកំណត់ភាពអស្ចារ្យរបស់តួខ្លួនយ៉ាងណាធ្វើឱ្យអ្នកអានសប្បាយចិត្តពេលបានអានដល់ចំណុចទាំងនោះ។

មិនមែនមានតែ ៣ចំណុចទេត្រូវគិត តាមពិតទៅការបង្កើតតួអង្គមានច្រើនវិធីទៀតដែលយើងត្រូវចេះកំណត់៕