ហេតុផលដែលអ្នកគួរដាក់ថង់តែនៅក្នុងទូរទឹកកករបស់អ្នក

វាមិនមែនជារឿងចម្លែកទេដែលក្លិនមិនល្អកើតឡើងនៅក្នុងទូរទឹកកករបស់អ្នក។ យ៉ាងណាមិញ វាផ្ទុកនូវផលិតផលអាហារផ្សេងៗគ្នាជាច្រើន ដែលអាហារនីមួយៗមានក្លិនផ្ទាល់ខ្លួន។ ហើយមិនមែនគ្រប់ផលិតផលអាហារទាំងអស់អាចរក្សាសីតុណ្ហភាពនៃទូរទឹកកករបស់អ្នកបានល្អនោះទេ ដូច្នេះហើយវាជាហេតុផលដែលពួកគេចាប់ផ្តើមធុំក្លិនបន្ទាប់ពីមួយរយៈ។ រីឯអាហារដែលហួសកាលបរិច្ឆេទផុតកំណត់របស់វាក៏អាចចាប់ផ្តើមមានក្លិនដែរ។ ម្យ៉ាងទៀតសំណល់ខ្ទឹមស, ខ្ទឹមបារាំង ឬ ប្រភេទស្ពៃក្តោបផ្សេងៗក៏អាចបង្កទៅជាក្លិនមិនល្អផងដែរ។ ដូច្នេះដើម្បីបិទបាំងក្លិនប្រភេទនេះ អ្នកអាចប្រើល្បិចងាយស្រួលបំផុតដោយគ្រាន់តែប្រើប្រាស់ថង់តែ!

1

មុនពេលអ្នកអនុវត្តវិធីនេះ អ្នកត្រូវប្រាកដចិត្តថាអ្នកបានដកក្លិនមិនល្អចេញពីទូរទឹកកករបស់អ្នកចេញអោយអស់ជាមុនសិន។ ហើយវិធីធ្វើគឺអ្នកគ្រាន់តែយកថង់តែដែលប្រើរួចហើយទុកវាឱ្យស្ងួត និងដាក់វានៅលើចានហើយបន្ទាប់មកដាក់ចាននេះនៅកន្លែងកណ្តាលនៅក្នុងទូរទឹកកករបស់អ្នក។ ហើយប្រសិនបើទូរទឹកកករបស់អ្នកមានទំហំធំ អ្នកគួរតែប្រើថង់តែច្រើន។ បន្ទាប់មកអ្នកនឹងសម្គាល់ឃើញថាក្លិននឹងស្រូបដោយថង់តែបានយ៉ាងឆាប់រហ័ស។

"

2


ឥឡូវនេះអ្នកដឹងហើយថាថង់តែគឺមានសមត្ថភាពបិទបាំងក្លិនមិនល្អ ដូច្នេះក្រៅពីទូរទឹកកកអ្នកក៏អាចដាក់ថង់តែនៅកន្លែងផ្សេងទៀតក្នុងបរិវេណផ្ទះរបស់លោកអ្នកបានដែរ ហើយសូម្បីតែនៅបាតធុងសំរាមរបស់អ្នកក៏ថង់តែអាចកម្ចាត់រាល់ក្លិនអាក្រក់ទាំងនោះផងដែរ៕

3

ប្រភព ៖ បរទេស