អត្ថប្រយោជន៍ពិសេសរបស់ម្ទេសប្លោកដែលអ្នកមិនគួរមើលរំលង

របបអាហារដែលល្អគឺជារបបអាហារដែលមានបន្លែ សាច់ និង ផ្លែឈើនៅក្នុងបរិមាណមួយដែលត្រឹមត្រូវ ជាពិសេសនោះគឺការបរិភោគបន្លែ។ ក្នុងនោះម្ទេសប្លោកត្រូវបានគេចាត់ទុកថាជាបន្លែដែលអ្នកគួរបរិភោគឲ្យបានច្រើនដោយសារតែវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖

1

១.សុខភាពភ្នែក

"

Lutein និង Zeaxanthin គឺជាសារធាតុដែលមានភាគច្រើននៅក្នុងម្ទេសប្លោក ដែលអាចជួយពង្រឹងសុខភាពភ្នែកឲ្យភ្លឺថ្លា និង ការពារពីជម្ងឺឆ្លងផ្សេងៗនៅពេលដែលអ្នកបរិភោគវាក្នុងបរិមាណមួយដែលសមស្រប។

2

២.ភាពស្លេកស្លាំង

ជម្ងឺស្លេកស្លាំងអាចកើតមានឡើងនៅពេលឈាមមិនអាចដឹកនាំខ្យល់អុកស៊ីសែនក្នុងខ្លួនបានគ្រប់គ្រាន់។ ហើយរោគសញ្ញាវាគឺខ្សោយកម្លាំង និង រហិតរហៃជាដើម។ ហើយការបរិភោគម្ទេសប្លោកគឺបានផ្តល់នូវជាតិដែក និង វីតាមីន C ដែលអាចជួយព្យាបាលជម្ងឺមួយនេះបាន។

3


៣.សម្បូរទៅដោយវីតាមីន និង ជាតិរ៉ែផ្សេងៗ

ម្ទេសប្លោកគឺជាប្រភពនៃវីតាមីន និង ជាតិរ៉ែផ្សេងៗរួមមានដូចជា៖

•វីតាមីន C

•វីតាមីន B6 ជួយបង្កើតឈាមក្រហម

•វីតាមីន K1 ជួយឲ្យឈាមកក និង បង្កើតឈាមក្រហម

•វីតាមីន E ជំនួយសាច់ដុំ

•ប៉ួតាស្យូម ជំនួយសុខភាពបេះដូង៕

4

ប្រភព ៖ បរទេស