ស្ត្រីដែលចង់មានកូនឆាប់រហ័សអាចសាកតាមវិធីនេះបាន!

យោងទៅតាមការសិក្សារមួយចំនួនបានរកឃើញថាស្រ្តីមួយចំនួនតូចមានផលពិបាកក្នុងការមានផ្ទៃពោះ ដែលបណ្តាលមកពីកត្តាផ្សេងៗគ្នា។ ហើយក្នុងនោះលោកវេជ្ជបណ្ឌិត Mary Ellen Pavone អ្នកឯកទេសខាងប្រព័ន្ធបន្តពូជ និង អ្នកជំនាញខាងភាពគ្មានកូន បានមានប្រសាសន៍ថាសម្រាប់ស្ត្រីដែលចង់មានផ្ទៃពោះគឺត្រូវស្គាល់ពីរាងកាយរបស់នាង ឬ ដៃគូររបស់នាងជាមុនសិន។ ដូច្នេះសូមអានអត្ថបទខាងក្រោមដើម្បីយល់ដឹងអោយកាន់តែច្បាស់អំពីវីធីសាស្រ្តក្នុងការចង់បានកូនឆាប់រហ័ស។

1

១.បញ្ឈប់ការជក់បារី

"

ការជក់បារីគឺប៉ះពាល់ដល់ការមានកូន (សមត្ថភាពក្នុងការមានផ្ទៃពោះ) ចំពោះបុរស និង ស្ត្រី ដូច្នេះប្រសិនបើអ្នកឈប់ជក់បារីឥឡូវនេះ វានឹងធ្វើអោយឱកាសនៃការមានគភ៌របស់អ្នកកាន់តែប្រសើរឡើង។ ហើយការសិក្សាបានលើកឡើងថាការជក់បារីក៏ត្រូវបានបង្ហាញថាធ្វើឱ្យខូច DNA របស់កូនក្នុងផ្ទៃផងដែរ។ ហេតុនេះហើយអំឡុងពេលមានផ្ទៃពោះ ការជក់បារីគឺជាកត្តាហានិភ័យដ៏ធំបំផុតសម្រាប់ផលវិបាកធ្ងន់ធ្ងរក្នុងការមានផ្ទៃពោះ។

2

២.ចាប់ផ្តើមទទួលទានថ្នាំអាស៊ីតហ្វូលិកឥឡូវនេះ

អាស៊ីតហ្វូលិកត្រូវបានបង្កើតដើម្បីផ្តល់ការការពារជាអតិបរមាដល់កូនរបស់អ្នកប្រឆាំងនឹងពិការភាពនៃបំពង់សរសៃប្រសាទ។ ក្នុងនោះមានស្រ្តីជាច្រើនមានគភ៌ក្នុងរយៈពេលមួយខែនៃការព្យាយាមញុំាវា ដូច្នេះវាជាការល្អក្នុងការចាប់ផ្តើមប្រើថ្នាំអាស៊ីតហ្វូលិកពីរខែមុនពេលអ្នកបញ្ឈប់ការពន្យាកំណើត។ ហើយប្រសិនបើអ្នកបានបញ្ឈប់ការពន្យាកំណើតរួចហើយ ចូរចាប់ផ្តើមប្រើថ្នាំបន្ថែមអាស៊ីតហ្វូលិក 400mcg ជារៀងរាល់ថ្ងៃរហូតដល់អ្នកមានផ្ទៃពោះ 12 សប្តាហ៍។

3


៣.បរិភោគអាហារមានជីវជាតិ

អ្នកអាចបង្កើនភាពមានកូនរបស់អ្នកដោយការញ៉ាំអាហារដែលមានសុខភាពល្អ និង មានតុល្យភាព។ អាហារដែលល្អបំផុតរួមមានគ្រាប់ធញ្ញជាតិ ខ្លាញ់ និង ប្រូតេអ៊ីនបន្លែដូចជាបន្លៃបៃតង និង សណ្តែកជាដើម។ ហើយរបបអាហាររបស់អ្នកមុន និង អំឡុងពេលមានផ្ទៃពោះក៏នឹងប៉ះពាល់ដល់ការវិវត្តរបស់ទារកក្នុងផ្ទៃ ក៏ដូចជាសុខភាពរបស់ពួកគេនាពេលអនាគតផងដែរ។

4

៤.ឈប់ផឹកស្រា

ប្រសិនបើមានការផឹកស្រាច្រើនពេកនោះ វាត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃការមានកូនទាំងបុរស (តំណភ្ជាប់ទៅនឹងសុខភាពរបស់ឪពុក) និង ស្ត្រី។ ហើយការផឹកស្រាក្នុងពេលមានផ្ទៃពោះក៏បង្កើនហានិភ័យនៃផលវិបាកចំពោះទារកក្នុងផ្ទៃផងដែរ។ ម្យ៉ាងទៀតការផឹកស្រានឹងធ្វើអោយអម៉ូនរបស់អ្នកចុះខ្សោយដែលបណ្តាលអោយអ្នកពិបាកក្នុងការមានផ្ទៃពោះ ឬ បន្តពូជបានទាំងស្រី្ត និង បុរសថែមទៀតផង។

5

៥.ពិនិត្យសុខភាពផ្លូវភេទ

ជំងឺឆ្លងតាមការរួមភេទអាចមានផលប៉ះពាល់ដល់ការមានកូនរបស់អ្នកក៏ដូចជាការមានផ្ទៃពោះ និង ទារកនាពេលអនាគតផងដែរ។ ប្រសិនបើមានហេតុផលណាមួយដែលគិតថាអ្នក ឬ ដៃគូបន្តពូជរបស់អ្នកអាចមានជំងឺកាមរោគ វាគឺជារឿងសំខាន់ណាស់ដែលអ្នកទាំងពីរត្រូវតែធ្វើតេស្ត។ ហើយអ្នកគួរតែស្វែងរកអ្នកជំនាញច្បាស់លាស់ក្នុងការពិនិត្យ ឬ ទទួលការព្យាបាលយ៉ាងសមស្របប្រសិនបើអ្នកពិតជាមានជំងឺកាមរោគ៕

ប្រភព ៖ បរទេស