តោះ! មកស្គាល់ប្រភេទប៉េងប៉ោះទាំង៧នៅជុំវិញពិភពលោក

ប៉េងប៉ោះគឺបន្លែដ៏ពេញនិយមមួយដែលគេនិយមយកទៅធ្វើម្ហូប និង ញុំាឆៅ ព្រោះវាមានរសជាតិជូរអែមឆ្ងាញ់ខុសពីបន្លែដទៃទៀត។ ហើយមិនត្រឹមតែប៉ុណ្ណោះវាគឺមានច្រើនប្រភេទខុសគ្នាៗ ដែលគេមិនសូវជាចាប់អារម្មណ៍នោះឡើយ។

ខាងក្រោមនេះគឺជាប្រភេទប៉េងប៉ោះទាំង៧នៅជុំវិញពិភពលោក៖

1

"

១.ប៉េងប៉ោះ Cherry

ប៉េងប៉ោះប្រភេទនេះមានរូបរាងតូចៗ និង មានជាតិទឹកច្រើនជាងប៉េងប៉ោះធម្មតា ដែលវាសក្តិសមសម្រាប់ការញុំាជាមួយសាឡាដ ឬ ពេលញុំាបាប៊ីឃ្យូជាំដើម។

2

២.ប៉េងបោះ Grape

ប៉េងប៉ោះប្រភេទនេះមានទំហំប៉ុនប៉េងប៉ោះ Cherry ដែរប៉ុន្តែខ្សត់ទឹកជាង ហើយវាមានកាឡូរីទាបបំផុតដែលល្អចំពោះសុខភាព។

3

៣.ប៉េងប៉ោះ Roma

ប៉េងប៉ោះ Roma មានទំហំធំជាងប៉េងប៉ោះ Cherry និង ប៉េងបោះ Grape បន្តិច។ ហើយវាមានរសជាតិផ្អែម សម្បូរជាតិទឹក និង មានកាឡូរីតែ ១១ប៉ុណ្ណោះ។

Roma Tomatoes 2716569_1920

៤.ប៉េងប៉ោះ Beefsteak


ប្រភេទនេះមានរាងធំ និង ងាយស្រួលក្នុងការហាន់ ហើយជាទូទៅគេនិយមប្រើវាក្នុងការធ្វើបឺហ្គឺ ឬ សាំងវិចជាដើមព្រោះវាមានជាតិជូរល្មម។

1

៥.ប៉េងប៉ោះ Heirloom

ប៉េងប៉ោះនេះពិសេសដោយសារភាពសម្បូរបែបរបស់វាតាមរយៈទំហំ ពណ៌ និង រសជាតិដែលសក្តិសមបំផុតសម្រាប់ការយកធ្វើទឺកជ្រលក់ ឬ ញុំាឆៅ។

6

៦.ប៉េងប៉ោះវល្លិ

ប៉េងប៉ោះនេះដុះជាវល្លិជាប់ៗគ្នា និង មានសារធាតុចិញ្ចឹមច្រើន។ ហើយវាមានទំហំធំល្មម និង ផ្ទុកជាតិកាឡូរីតិច។

7

៧.ប៉េងប៉ោះបៃតង

ប៉េងប៉ោះបៃតងគឺជាប៉េងប៉ោះដែលស្ទើរទុំ និង ត្រូវបានគេយកទៅចម្អិនជាមួយម្ហូបអាហារជាច្រើន។ យ៉ាងណាមិញ វាពិបាកក្នុងការរំលាយដូចនេះអ្នកដែលមានបញ្ហាក្រពះពុំគួរបរិភោគប្រភេទប៉េងប៉ោះបៃតងនេះទាំងឆៅនោះឡើយ៕

8

ប្រភព  ៖ បរទេស