ស្ពានហាលអង្គរវត្តគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ

យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ ២០២១ ទាក់ទិននឹងស្ពានហាលអង្គរវត្តគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ ដោយ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

៨

"

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកា នេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។

១

២

ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើងនឹងត្រូវបន្ត ដែលគម្រោងនេះអាចនឹងប្រើពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។

៣


៤

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ ២០១៦ មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន៕

៥

៦

៧

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ យី សុថា

ប្រភព៖ អាជ្ញាធរជាតិអប្សរា