កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នៅចុងខែវិច្ឆិកានេះ

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)

១

ក្នុង ឱកាសនេះដែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី អឺរ៉ុប(ASEF)នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវការមួយក្នុងចំណោមព្រឹតិ្តការណ៍ អមផ្សេងៗទៀតនៃASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និង អឺរ៉ុប

"

២

ក្នុងសនិ្នសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

៣

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហោស្រពក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោម ប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» ការច្នៃប្រឌិត និងភាពចម្រុះ នៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងមហោស្រពវប្បធម៌អាស៊ីនិងអឺរ៉ុបជាមួយនឹងសិល្បៈទស្សនីយ ភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា។ តាមរយៈតន្រ្តី របាំ ល្ខោន អក្សរសិល្ប៍ ស្ថាបត្យកម្ម វិចិត្រសិល្បៈ និងភាពយន្ត បាននាំមកនូវកិច្ចសន្ទនាកាន់តែប្រសើរឡើង រវាងប្រទេសដែលជាដៃគូរទាំង៥១ នៅអាស៊ី និងអឺរ៉ុប ដែលជាចំណងទំនាក់ទំនងនៃទ្វីបទាំងពីរ។

៤

ទន្ទឹមគ្នានោះដែរលោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត ប្រធានផ្នែកកិច្ចការនយោបាយ និងព័ត៌មាន នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មហោស្រពនេះ គឺជាការរឹតចំណងនូវសាមគ្គីភាពរវាងប្រទេសនៃទ្វីបទាំងពីរ ដែលជម្រុញឲ្យកិច្ចសហប្រតិបតិ្តការកាន់តែមានភាពប្រសើរឡើងរវាងប្រជាជននៃទ្វីបទាំងពីរ។

៥

អ្វីដែលយើងសម្រេចបាននាពេលសព្វថ្ងៃនេះ គឺមានភាពគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំនេះ សហភាពអឺរ៉ុប បានធ្វើការរៀបចំនូវព្រឹតិ្តការណ៍មហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

៦


ហើយយើងសង្កេតឃើញថាភាពសម្បូរបែបនៃវប្បធម៌ដ៏ចម្រុះរវាងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ដែលរួមបញ្ចូលនូវភាពច្នៃប្រឌិតផ្សេងៗរវាងសិល្បករនៃទ្វីបទាំងពីរ។

៧

ហើយសកម្មភាពនៅក្នុងមហោស្រពនេះ គឺមានការសម្តែងបើកឆាក(curtain raiser) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកក្នុងទ្វីបអឺរ៉ុបចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ហើយក៏នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ផងដែរ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ដែលជាព្រឹតិ្តការណ៍មហោស្រពផ្លូវការតាមរយៈកម្មវិធីប្រព័ន្ធអនឡាញ។

៨

សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប

៩

បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបានជាដៃគូសរុបចំនួន៥៣៕

១១

នេះបើយោងតាមការបង្ហោះរួមជាមួយនឹងអត្ថន័យទាំងស្រុងដែល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងកាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ។ឮ

អត្ថបទៈ លោក ចាន់ តូ

រូបភាពៈ លោក ត្រឡុង បូរិន

ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ