តើការរចនាក្របសៀវភៅ សំខាន់កម្រិតណាសម្រាប់អ្នក?

ការរចនាក្របសៀវភៅគឺរឿងសំខាន់បំផុតសម្រាប់អ្នកនិពន្ធដែលបោះពុម្ពផ្សាយសៀវភៅដោយខ្លួនឯង។ នៅពេលដែលក្របរបស់អ្នកស្អាត មិនទាក់ទាញ អ្នកក៏មិនអាចលក់សៀវភៅបានដាច់នោះទេ។ ខាងក្រោមនេះគឺជាគន្លឺះខ្លះៗដើម្បីជួយអ្នកឱ្យផលិតក្របសៀវភៅបានល្អនិងស្រស់ស្អាត។

១. ជួលអ្នករចនាអាជីព

Photo_2021 11 21_11 03 43 (2)

"

ការឌីហ្សាញរូបភាពនានា ជាអាជីពមួយដែលមិនខុសពីអាជីពជាអ្នកនិពន្ធ និងអាជីពផ្សេងៗឡើយ។ ដូច្នោះអ្នកបោះពុម្ពសៀវភៅត្រូវតែជួលអ្នករចនាក្របជាចាំបាច់។ សូមអ្នកនិពន្ធ កុំធ្វើក្របដោយខ្លួនឯង បើអ្នកគ្មានជំនាញ គ្មានគំនិតក្នុងការផលិតក្របដ៏ល្អមួយជូនសៀវភៅរបស់ខ្លួន។

២. ប្រឹក្សាការផលិត

ក្របសៀវភៅទាំងអស់ត្រូវតែមានអ្នកប្រឹក្សាការផលិតជាចាំបាច់។ ដោយឡែកអ្នកប្រឹក្សានឹងផ្តល់ការយល់ឃើញថានឹងត្រូវផ្លាស់ប្តូរបែបណាសម។ សូមមើលឧទាហរណ៍បញ្ចាក់៖

ក្របសៀវភៅដើម

1


កែលើកទី១

2

កែលើកចុងក្រោយ (សម្រេច)

3

៣. ទទួលមតិកែលម្អមុនពេលបោះពុម្ពក្របជាផ្លូវការ

ត្រូវទទួលយកមតិកែលម្អជាចាំបាច់មុនពេលបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួន។ កុំរហូតដល់ផលិតចេញជាសៀវភៅហើយទើបបានជាអ្នកមករកអ្នកប្រឹក្សាដើម្បីកែលម្អ។ ការធ្វើដូចនោះមិនទទួលបានផលល្អឡើយ៕