ហេតុអ្វីត្រូវធ្វើជាអ្នកបោះពុម្ពផ្សាយល្អ

ដើម្បីក្លាយខ្លួនជាអ្នកបោះពុម្ពផ្សាយសៀវភៅមិនមែនជារឿងឯាយលំបាកឡើយ ឱ្យតែអ្នកមានលុយ មានធនធានអ្នកច្បាស់ជាអាចបើកដំណើរការចេញផ្សាយបានជាក់ជាមិនខាន។ តែរឿងសំខាន់មួយចំនួនដែលអ្នកត្រូវដឹង នឹងត្រូវតែក្លាយខ្លួនជាអ្នកបោះពុម្ពផ្សាយដ៏ល្អមួយ ព្រោះ...

១. ផលប៉ះពាល់ពីគុណវិបត្តិ

៥

"

បើសៀវភៅរបស់យើងមិនមែនមានអត្ថន័យពេញលេញ ឬផលិតមកខ្វះខាតនូវព័ត៌មាននានាដើម្បីផលិតសៀវភៅមួយ តែបានចេញផ្សាយរួចរាល់ហើយ នោះសៀវភៅយើងនឹងផ្តល់ផលអាក្រក់ដល់អ្នកអានជាក់ជាមិនខាន។

២. សៀវភៅដែលលក់ដាច់អាចមិនមែនជាសៀវភៅល្អ

៧


ត្រង់ចំណុចនេះ យើងក៏គួរគិតពីសង្គមដែរ ថាសៀវភៅដែលលក់ដាច់មួយចំនួនអាចនឹងប៉ះពាល់ដល់សង្គម សៀវភៅប្រភេទនោះ យើងពុំគួរជ្រើសរើសយកមកផលិតឡើយ។ បើសិនជាអ្នកផលិត សូមផលិតក្នុងចំនួនកំណត់ជាក់លាក់។

 

៣. គិតពីមាតិកាល្អសម្រាប់សង្គម

៦

មាតិកាគឺប្រភេទនៃប្រធានបទដែលយើងនឹងជ្រើសរើសយកមកផលិត។ ដូច្នោះការផលិតសៀវភៅល្អ ទាមទារឱ្យយើងយល់ដឹងពីការរៀបចំមាតិកាល្អៗជាមុនសិន។ ពេលខ្លះសៀវភៅ យើងទាំងស្រុងមិនអាក្រក់ឡើយ តែមានផ្នែកខ្លះៗមិនល្អតែប៉ុណ្ណោះ។

សរុបជារួម សៀវភៅទាំងមូលតែងមានចំណុចល្អនិងមិនល្អសម្រាប់អ្នកអាន។ តែបើអាចផលិតតែសៀវភៅដែលមានផ្នែកល្អទាំងអស់ អ្នកក៏អាចចាត់ទុកបានថាជាអ្នកបោះពុម្ពផ្សាយល្អគួរឱ្យកោតសរសើរ៕