តោះមកស្គាល់ប្រភេទសត្វចៀមដែលមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក

សត្វចៀមគឺជាសត្វដែលគេចិញ្ចឹមយកសាច់ យកទឹកដោះ និង យករោមមកធ្វើជាសម្លៀកបំពាក់ជាដើម។ ហើយសត្វចៀមគឺមានប្រភេទជាច្រើនផ្សេងៗគ្នាទៅតាមតំបន់ និង ប្រទេសនីមួយៗ ហើយខាងក្រោមនេះគឺជាពូជចៀម១០នៅលើពិភពលោក៖

1

១.Merino

"

ពូជចៀមដែលគេចិញ្ចឹមយករោមធ្វើជាសម្លៀកបំពាក់ និង សម្ភារៈប្រើប្រាស់សម្រាប់ទារកតូចៗ។ ពួកវាត្រូវបានគេបង្កាត់លើកដំបូងបង្អស់នៅប្រទេសអេស្ប៉ាញនៅសម័យកណ្តាល។

Merino 5.5038f27

២.Leicester Long-Wool

ជាពូជដែលកម្រហើយរោមមានគុណភាពខ្ពស់។ ពួកវាមានរោមវែងៗ និង ក្រាស់ ហើយពូជនេះគឺមានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីយូរមកហើយ។

3

៣.Lincoln

ជាពូជដែលគេស្គាល់តាមរយៈរោមដ៏ទន់ល្មើយរបស់វា និង ត្រូវបានអ្នកឌីស្សាញមួយចំនួនប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់របស់ខ្លួន។ ហើយពួកវាមានដើមកំណើតនៅក្នុងប្រទេសអង់គ្លេស។

Lincoln Longwool Sheep 1630650

៤.Dorset

ពូជ Dorset គឺត្រូវបានគេចិញ្ចឹមដើម្បីយកទឹកដោះ និង សាច់។ហើយសាច់ចៀមពូជនេះមានតម្រូវការខ្ពស់បំផុតនៅលើទីផ្សារ។

5

៥.Turcana

ជាពូជដែលសម្បូរគេចិញ្ចឹមនៅប្រទេសអ៊ុយក្រែន ក្រិច និង រ៉ូមុំាងជាដើម។ ហើយជាទូទៅពួកវាគឺជាពូជដែលធន់នឹងជម្ងឺហើយត្រូវបានគេចិញ្ចឹមដើម្បីយករោម សាច់ និង ទឹកដោះ។

6


៦.Dorper

សត្វចៀមពូជនេះមិនរើសកន្លែងចិញ្ចឹមនោះទេ បានន័យថាវាអាចធំធាត់នៅកន្លែងណាក៏បានអោយតែមានលក្ខណៈស្ងួត។ វាមានទំហំពីល្មមទៅធំ និង អាចសម្របទៅនឹងអាកាសធាតុត្រជាក់បាន ហើយវាមានដើមកំណើតនៅក្នុងប្រទេសអាហ្វ្រិក។

7

៧.Tsigai

ពូជ Tsigai ត្រូវបានពួកហុងគ្រីជាអ្នកបង្កាត់ដើម្បីយករោម សាច់ និង ទឹកដោះ។

8

៨.Hampshire

សត្វចៀមពូជនេះត្រូវបានគេបង្កាត់ចេញពីចៀមច្រើនពូជដែលនាំឲ្យវាមានសម្បុរច្រើន និង ទំហំខុសៗគ្នា។

9

៩.Suffolk

ពួកនេះមានដើមកំណើតនៅប្រទេសអង់គ្លេសហើយត្រូវបានគេកត់សម្គាល់ថាសាច់ពួកវានេះមានគុណភាពខ្ពស់។

10

១០.East Friesian

ពូជ East Friesian ផលិតទឹកដោះបានច្រើន និង មានដើមកំណើតនៅក្នុងប្រទេសហូឡង់ក៏ដូចជាអាល្លឺម៉ង់៕

DSC_0154

ប្រភព ៖ បរទេស