សារធាតុសំខាន់ៗនៅក្នុងផ្លែពោត ដែលរាងកាយរបស់យើងត្រូវការ

ជាទូទៅគេតែងតែឆ្ងល់ថា តើពោតគឺជាបន្លែ ឬ ជាពពួកធញ្ញជាតិ? ចម្លើយនោះគឺពោតជាពពួកធញ្ញជាតិដែលអាចបរិភោគជំនួសបាយបាន និង គ្មានជាតិ Gluten ឡើយ។ បន្ថែមពីលើនេះទៅទៀត ផ្លែពោតគឺសម្បូរទៅដោយសារធាតុសំខាន់ៗដែលរាងកាយរបស់យើងត្រូវការជាចាំបាច់ ដែលក្នុងវាមានផ្ទុកនូវអត្ថប្រយោជន៍ដូចជា ៖

1

១.អាហារការពារ

"

ដោយសារពោតត្រូវបានចាត់ក្នុងចំណែកថ្នាក់អាហារការពារដូចនេះវាអាចជួយទប់ស្កាត់នូវការប្រឈមនឹងជម្ងឺផ្សេងៗដូចជាជម្ងឺបេះដូង, ជម្ងឺដាច់សរសៃឈាមខួរក្បាល, ទឹកនោមផ្អែមនិង ការឡើងទម្ងន់ជាដើម។ យ៉ាងណាមិញ គេបានណែនាំឲ្យបរិភោគពោតក្នុងបរិមាណសមស្រប ហើយចំពោះស្ត្រីពេញវ័យអាចទទួលទានមួយកំណាត់ក្នុងមួយពេល។

2

២.សម្បូរទៅដោយសារធាតុចិញ្ចឹម


ពោតសម្បូរទៅដោយវីតាមីន B និង ប៉ូតាស្យូមដែលទ្រទង់បេះដូង, សម្ពាធឈាម, ការកន្រ្តាក់សាច់ដុំ និង ការពារពីការឈឺសន្លាក់ជាដើម។ ចំណែកឯវីតាមីន A វិញបានជួយពង្រឹងប្រព័ន្ធភាពសុំា និង បង្កើតភ្នាសកោសិកាដើម្បីការពារ។

3

៣.ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ការបរិភោគពោតបានផ្តល់មកវិញនូវសារធាតុ Fiber ដ៏ច្រើនហើយវាបានជ្រាបចូលទៅកាន់ឈាមដើម្បីសម្រួលដល់ការរំលាយអាហារ។ ហើយការទទួលទានជាតិ Fiber ក៏អាចជួយសម្រួលក្រពះ និង កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកពោះវៀនតូចថែមទៀតផង៕

4

ប្រភព ៖ បរទេស