អត្ថប្រយោជន៍ជាច្រើននៃបន្លែ Celery ចំពោះសុខភាព

Celery គឺជាបន្លែមួយប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់ និង មានកាឡូរីទាបបំផុតដែលស័ក្តិសមសម្រាប់អ្នកចង់សម្រកទម្ងន់។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៤យ៉ាងនៃបន្លែ Celery ចំពោះសុខភាព ដែលអ្នកគួរតែដឹង៖

1

១.សារធាតុប្រឆាំងអុកស៊ីតកម្ម

"

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅបន្លែ Celery គឺអាចជួយការពារកោសិកា, សរសៃឈាម និង សរីរាង្គរបស់មនុស្សពីការបំផ្លាញនានា។ ម្យ់ាងទៀត Celery គឺមានវីតាមីន C Beta Carotene និង សារធាតុប្រឆាំងផ្សេងៗទៀតដែលជួយការពាររាងកាយពីជម្ងឺផ្សេងៗ។

Best Celery Varieties Cover

២.ជំនួយការរំលាយអាហារ

ប៉ូលីសាការីតមួយប្រភេទដែលមាននៅក្នុង Celery គឺមានប្រសិទ្ធិភាពអាចការពារក្រពះពីការរលាក និង ជម្ងឺផ្សេងៗ។ ម្យ៉ាងទៀត Celery គឺសម្បូរទៅដោយជាតិទឹករហូតដល់ ៩៥% ដែលនាំឲ្យវាជាប្រភពនៃ Fiber និង សម្រួលដល់ចលនាក្រពះ។

3


៣.វីតាមីន និង រ៉ែ

Celery សម្បូរទៅដោយវីតាមីន A, វីតាមីន K, វីតាមីន C និង ថែមទាំងជាតិរ៉ែសំខាន់ៗផ្សេងៗទៀត។ មួយវិញទៀត វាក៏មានផ្ទុកជាតិសូដ្យូមតិចបំផុត និង ដែលមានឥទ្ធិពលទៅលើកម្រិតជាតិស្ករ។

4

៤.បញ្ចុះជាតិអាស៊ីត

ជាមួយនឹងជាតិរ៉ែផ្សេងៗដូចជាម៉ាញ៉េស្យូម ជាតិដែក និង សូដ្យូម នៅក្នុង Celery គឺអាចជួយបញ្ចុះជាតិអាស៊ីតដែលមាននៅក្នុងរាងកាយហើយជំនួយដល់ដំណើរការផ្នែកផ្សេងៗនៃរាងកាយថែមទៀតផង៕

5

ប្រភព ៖ បរទេស