តារាសម្តែងលោក ហ៊ុន សត្យា បានបាត់បង់ឪពុកជាទីស្រលាញ់ទាំងនឹកស្មានមិនដល់

តារាសម្តែងនិងជាគ្រូបង្វាត់តៃខ្វាន់ដូ​ លោក ហ៊ុន សត្យា បានសរសេរសារយ៉ាងកំសត់រៀបរាប់ទាំងអួលដើម-ក ព្រមជាមួយនឹងការសោកស្តាយយ៉ាងក្រៃលែងប៉ុន្តែមិនអាចធ្វើអ្វីបាន ហេតុត្បិតថាគ្រប់យ៉ាងគឺបានហួសពេលវេលាអស់ទៅហើយ គ្មានពេលដែលអាចត្រលប់ក្រោយវិញបាននោះទេ។

251493265_857752061539616_4576473207708947670_n

258235616_867845330530289_2339534391942111558_n

"

អារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសសាច់ញាតិតែម្តង គ្មាននរណាចង់បាត់បង់ឡើយ ហើយចុះទម្រាំតែបាត់បង់ឪពុកដែលធ្លាប់រួមរស់ផ្តល់ភាពកក់ក្តៅព្រមជាម្លប់ដល់កូនៗទៀត តើនឹងមានអារម្មណ៍យ៉ាងណា?

ក្រោយពីបានបាត់បង់លោកឪពុកភ្លាម លោក ហ៊ុន សត្យា ក៏បានរៀបរាប់សារយ៉ាងកំសត់បែបនេះថា៖

១១១

ចាប់ថ្ងៃនេះទៅខ្ញុំលែងបានជូនប៉ា ទៅធ្វើបុណ្យដាក់ទានជាមួយគ្នាទៀតហើយ

ប៉ាចិត្តដាច់ណាស់ ទៅចោលខ្ញុំ😭 ខ្ញុំលែងបានឃើញស្នាមសើចពេលប៉ាបានធ្វើបុណ្យ ដាក់ទានជាមួយខ្ញុំទៀតហើយ អោយខ្ញុំសុំទោសប៉ាផងដែលមួយរយះនេះ ខ្ញុំរវល់តែរកលុយ នឹងរកអ្វីថ្មីដើម្បីបានលុយច្រើន ហើយគ្មានពេលធ្វើសសៃអោយប៉ាដូចមុន😔 ពិសេសខ្ញុំចង់នាំប៉ាទៅដើរលេងប្រទេសក្រៅនឹងគេដង ព្រោះប៉ាលំបាកច្រើនណាស់ហើយ ខ្ញុំមិនទាន់បានសំរេចក្ដីស្រម៉ៃផង នឹង ក្ដីស្រម៉ៃ1ទៀត ដូចខ្ញុំធ្លាប់សុំប៉ាទៅបួសសងគុណចឹង ហើយប៉ាប្រាប់ថាចាំអោយខ្ញុំទំនេរការងារសិនទៅចាំទៅបួស បួសពេលណាក៏បាន តែឥឡូវ អ្វីៗត្រូវចប់អស់ហើយ ប៉ាទៅចោលខ្ញុំហើយ ប៉ាមិននៅចាំខ្ញុំបួសសិនទេ 😭 

១

២

៣


៤

៥

ជាមួយគ្នានេះដែរ សារព័ត៌មាន KnongsrokTV ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសាររបស់លោក ហ៊ុន សត្យា ផងដែរ។

បញ្ជាក់ផងដែរថា ទោះបីជាលោក ហ៊ុន សត្យា ជាតារាដែលមិនសូវមានអ្នកស្គាល់ច្រើនក៏ពិតមែន ប៉ុន្តែលោកក៏ជាសិល្បករមួយរូបនៅក្នុងប្រទេសកម្ពុជាដូចគ្នា។

240397785_814589239189232_3559606969953351438_n

240398382_816041845710638_1227810658973804410_n

240400751_816041035710719_2339353388184347483_n

240458921_814652359182920_6662649668264999233_n

240509594_816044292377060_6803677558926893778_n

អត្ថបទ៖ ស្លាបប៉ាកកាមាស