សញ្ញាសំខាន់ៗដែលបង្ហាញថាស្នេហារបស់អ្នកនឹងមានភាពយូរអង្វែង

ទោះបីជាឥឡូវអ្នក និង ដៃគូមានភាពស្អិតរមួតផ្អែមល្ហែមនឹងគ្នាក្តី ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងថាផ្លូវស្នេហារបស់ខ្លួនទៅថ្ងៃមុខនឹងទៅជាយ៉ាងនោះទេ។ ហើយខាងក្រោមនេះគឺជាសញ្ញាសំខាន់ៗដែលបង្ហាញថាស្នេហារបស់អ្នកនឹងមានភាពយូរអង្វែងដែលអ្នកគួរតែកត់សម្គាល់៖

1

១.អ្នកមានអារម្មណ៍ថាកក់ក្តៅជាមួយដៃគូ

"

នៅពេលផ្តើមស្នេហាដំបូង នរណាៗក៏ព្យាយាមបង្ហាញតែចំណុចល្អរបស់ខ្លួនដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ដៃគូរបស់ខ្លួន។ យ៉ាងណាមិញនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាកក់ក្តៅជាមួយនឹងដៃគូរបស់ខ្លួន និង អាចបង្ហាញពីភាពពិតរបស់អ្នកទៅកាន់គាត់ នោះបានន័យថាស្នេហារបស់អ្នកទាំងពីរនឹងមានភាពយូរអង្វែងជាក់ជាមិនខាន។

2

២.តែងតែនៅក្បែរគ្នាពេលត្រូវការ

នៅពេលមានរឿងអ្វីបន្ទាន់កើតឡើង អ្នកទាំងពីរគឺតែងតែនៅជួយគ្នា ឬ ផ្តល់ភាពកក់ក្តៅឲ្យគ្នាជានិច្ច បានន័យថាមិនទុកគ្នាចោលឲ្យរងទុក្ខតែឯងនោះឡើយ។

3


៣.អ្នកសប្បាយចិត្តនៅពេលឃើញដៃគូជោគជ័យ

ដៃគូដែលអាចនៅជាមួយគ្នាបានយូរអង្វែងគឺតែងសម្រេចគោលដៅជាមួយគ្នា ឬ អបអរនៅពេលដៃគូខ្លួនបានជោគជ័យ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្តនៅពេលដៃគូខ្លួនជោគជ័យនោះវាជាសញ្ញាមិនល្អនោះទេ។

4

៤.អ្នកសុំទោសនៅពេលដឹងខ្លួនខុស

គ្មាននរណាម្នាក់មិនដែលមានកំហុសនោះទេ ជាពិសេសនៅក្នុងទំនាក់ទំនងស្នេហា។ ពាក្យសុំទោសមួយម៉ាត់បានបង្ហាញថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ និង មិនរឹងទទឹងដែលជាគន្លឹះធ្វើឲ្យស្នេហារបស់អ្នកមានភាពស្អិតរមួតបានយូរអង្វែង៕

5

ប្រភព ៖ បរទេស