ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ឈុត វប្បការិកា ចត្វានិមិត្ត របស់ Miss Universe Cambodia ដែលត្រៀមបង្ហាញទៅកាន់ពិភពលោក

Miss Universe Cambodia កញ្ញា ងិន​ ម៉ារ៉ាឌី កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញឈុតដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក តាមរយៈ Miss Universe International ដែលនឹងធ្វើឡើងនៅប្រទេសអ៊ីស្រាអែល នាពេលឆាប់ៗខាងមុខនេះ។

73090448_2439587302947373_7672345576880472064_n

202189313_2921517681420997_8210070267152824568_n

"

ហើយឈុតដែលកញ្ញា ងិន ម៉ារ៉ាឌី ដែលជាMiss Universe Cambodia ត្រៀមបង្ហាញទៅកាន់ពិភពលោកនោះ គឺមានឈ្មោះថា៖  វប្បការិកា ចត្វានិមិត្ត​

១

បញ្ជាក់ផងដែរថា ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែលនិយាយពីឈុត វប្បការិកា ចត្វានិមិត្ត របស់ កញ្ញា ងិន ម៉ារ៉ាឌី ដែលជាMiss Universe Cambodia ដោយយើងទទួលបានពីការបង្ហោះរបស់កញ្ញា ងិន ម៉ារ៉ាឌី ផ្ទាល់តែម្តង។

ឈុត: វប្បការិកា ចត្វានិមិត្ត​ ឈុតនេះត្រូវតំណាងអោយកម្ពុជាក្នុងកម្មវិធី​ Miss Universe international នៅប្រទេស​ Israel នាពេលខាងមុខនេះ

2

* វប្បការិកា : ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ

* ចត្វា:

* និមិត្ត: គោល

3

ជារួម : ស្ត្រីជាអ្នកផ្សាយចេញនូវចំណុចគោលទាំងបួន នៃសិល្បៈវប្បធម៌ជាតិ

- ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។

- ខ្មុកទសមុខ: ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។


4

- របាំព្រះរាជទ្រព្យ: ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។

5

- ផ្ការំដួល: ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបបណ្តូលនៃផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

6

ខាងក្រុមនេះជាចំណែកមួយនៃការបង្កើតឈុតមួយនេះឡើងសម្រាប់កញ្ញា ងិន ម៉ារ៉ាឌី ដែលជាMiss Universe Cambodia ក្នុងការយកទៅបង្ហាញឲ្យពិភពលោកបានឃើញថា ខ្មែរយើងពិតជាអស្ចារ្យមែន។

តម្លេីងឈុតដោយ​ ទឹក គ្រឿង​នឹងក្រុមក្មេងវត្ត

កាត់ដេរដោយ​ លោកដែន​ ដាណូកាត់ដេរ

អត្ថបទដោយលោក​ នូ​ សុវិទូ

Makeup: Pee Lin

Hairstyle: Pich Pich

7

8

9

ប្រភព៖ ងិន ម៉ារ៉ាឌី