ចុម! អ្នកនិពន្ធសោម ដូរ៉េ ខឹងក្តៅស្លឹកត្រចៀកបង្ហោះសារក្នុងន័យបញ្ហាលុយកាក់ទាំងកណ្តាលយប់

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាអ្នកនិពន្ធមានសមត្ថភាពមួយរូបលោក សោម ដូរ៉េ ហាក់កំពុងមានការមិនពេញចិត្តជាមួយនឹងរឿងអ្វីមួយខ្លាំង ដែលធ្វើឲ្យលោកបង្ហោះសារជាបន្តបន្ទាប់ទាក់ទងជាមួយនឹងកម្លាំងពលកម្មរបស់លោក។

12744030_1555812664730265_3012952637419046298_n

ហើយនារាត្រីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោងប្រមាណជា ២៣:០០ លោក សោម ដូរ៉េ បានបង្ហោះសារមួយដែលមើលទៅលោកប្រៀបដូចជាកំពុងតែខឹងនឹងនរណាម្នាក់ព្រោះលោកបានសរសេររៀបរាប់ថា៖

"

Capture


ធ្វើការគ្រប់ស្ថាប័នខ្ញុំពុំដែលមានប្រវត្តិលុយកាក់ឬស្អុយកិត្តិយសទេ! ព្រោះខ្ញុំអត់ចេះយុទ្ធសាស្ត្រ!អត់ចេះប្រើល្បិចដូចគេ! ខ្ញុំចេះតែត្រង់ៗការពិតៗ ! ដូច្នេះប្រសិនបើខ្ញុំទទួលបានការកៀបសង្កត់ បន្លំ បំភ្លៃ និងកេងប្រវ័ញ្ច គ្រប់រូបភាពលើកម្លាំងញើសឈាមការងារខ្ញុំ! ខ្ញុំនិងប្រើបណ្តាញសង្គមដើម្បីជួយខ្ញុំ!

ហើយការលើកឡើងរបស់លោក សោម ដូរ៉េ នេះផងដែរ គឺយើងនៅមិនទាន់អាចដឹងបានថាលោកចំសំដៅទៅលើនរណានោះឡើយ។

28337306_1676752659053323_7461760744033425045_o

អត្ថបទ៖ ស្លាបប៉ាកកាមាស