តោះ! មកយល់ដឹងពីអត្ថប្រយោជន៍នៃឈីសចំពោះសុខភាព

ជាទូទៅ គេតែងតែគិតថាការបរិភោគឈីសនឹងនាំឲ្យមានផលប៉ះពាល់ដល់សុខភាព ឬ នាំឲ្យឡើងគីឡូជាដើម ប៉ុន្តែតាមពិតទៅវាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។

ខាងក្រោមនេះគឺរគុប្រយោជន៍សំខាន់ៗដែលឈីសបានផ្តល់ចំពោះសុខភាព៖

1

"

១.ឆ្អឹងរឹងមាំ

ឪពុកម្តាយគឺតែងតែឲ្យកូនញុំាទឹកដោះគោឲ្យបានច្រើនដោយសារតែវាសម្បូរទៅដោយវីតាមីនD ដែលធ្វើឲ្យឆ្អឹងរឹងមាំ។ ចំណែកឯឈីសក៏មិនខុសពីទឹកដោះដែរ ព្រោះវាក៏សូម្បីទៅដោយវីតាមីន D ដែលជួយការពារឆ្អឹងពីការពុកផុយ ឬ បាក់បែក។

2

២.សុខភាពមាត់ធ្មេញ

ការស្រាវជ្រាវមួយដែលបានពិសោធន៍ទៅលើឈីសបួនប្រភេទបានឲ្យដឹងថា ការទំពារឈីសក៏អាចជំនួយទៅដល់សុខភាពធ្មេញឲ្យរឹងមាំ និង ការពារដង្កូវស៊ីធ្មេញផងដែរ។

3

៣.ល្អសម្រាប់អ្នកចង់ឡើងគីឡូ


ជាការពិតណាស់ ការញុំាឈីសអាចនាំឲ្យអ្នកឡើងទម្ងន់ព្រោះឈីសគឺជាអាហារដែលផ្តល់ថាមពលខ្ពស់ និង សម្បូរទៅដោយកាឡូរី។ ដូចនេះការបរិភោគវាក្នុងបរិមាណត្រឹមត្រូវគឺអាចនាំឲ្យអ្នកឡើងទម្ងន់ និង ថែមទាំងមានសុខភាពល្អទៀតផង។

4

៤.សម្បូរទៅដោយវីតាមីន B12

វីតាមីន B12 គឺមានមុខងារក្នុងការទទួលខុសត្រូវទៅលើការបង្កើតគ្រាប់ឈាមក្រហម ប្រូតេអ៊ីន និង DNA។ ហើយឈីសសឹងតែគ្រប់ប្រភេទគឺសម្បូរទៅដោយវីតាមីនមួយនេះដែលនាំឲ្យវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។

5

៥.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

ឈីសមិនត្រឹមតែសម្បូរទៅដោយជាតិកាល់ស្យូមនោះទេ កប៉ុន្តែវាថែមទាំងផ្តល់នូវអាហារូបត្ថម្ភសំខាន់ៗដែលស្រ្តីមានផ្ទៃពោះត្រូវការផងដែរ៕

6

ប្រភព ៖ បរទេស