៥ ជំហានក្នុងការសម្អាតផ្ទៃមុខឲ្យបានត្រឹមត្រូវ

អ្នកប្រាកដជាគិតថាការសម្អាតមុខគឺជារឿងធម្មតា ឬ ជាអ្វីដែលត្រូវធ្វើជាប្រចាំ ប៉ុន្តែការសម្អាតផ្ទៃមុខឲ្យបានស្អាតល្អក៏ត្រូវមានតិចនិចពិសេសផងដែរ។ ដោយអ្នកគួរតែអនុវត្ត៥ជំហានខាងក្រោមនេះដើម្បីសម្អាតផ្ទៃមុខឲ្យបានត្រឹមត្រូវ៖

Skincare

១.សាប៊ូសម្អាតមុខ

"

អ្នកត្រូវជ្រើសរើសសាប៊ូសម្អាតមុខណាដែលស្រាល គ្មានជាតិកាត់ និង គ្មានជាតិអាល់កុល។ ដោយជ្រើសរើសសាប៊ូសម្អាតមុខណាដែលមានជាទម្រង់ហ្វូម ឬ ជែលជាដើម។

2

២.ការប្រើប្រាស់ទឹក

អ្នកគួរតែប្រើទឹកក្តៅឧណ្ឌៗដើម្បីសម្អាតលើផ្ទៃមុខ និង ប្រើម្រាមដៃដើម្បីឈ្លីហ្វូមលាងមុខថ្នមៗទៅលើផ្ទៃមុខ។ ម្យ៉ាងទៀត អ្នកគួរតែជៀសវាងការប្រើប្រាស់កន្សែង ឬ ប៉ុងផ្សេងៗទៅលើស្បែកមុខព្រោះវាអាចប៉ះពាល់ដល់ស្រទាប់ស្បែក។

3

៣.ជៀសវាងការត្រដុសខ្លាំងៗលើមុខ


ព្រោះស្បែកមុខគឺជាស្បែកដែលស្តើង និង ងាយប្រតិកម្ម ដូចនេះអ្នកគួរតែជៀសវាងការដុសមុខខ្លាំង ឬ ប្រើប្រាស់ផលិតផលខាត់ស្បែកណាដែលមានជាតិកាត់ខ្លាំងដាច់ខាត។

Cropped Shot Of A Young Women Posing In Studio

៤.ជម្រះសាប៊ូ

បន្ទាប់ពីលាងសម្អាតមុខជាមួយនឹងសាប៊ូលាងមុខរួចរាល់ ចូរជម្រះមុខអ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗដដែលហើយជូតមុខជាមួយនឹងកូនកន្សែងដែលស្អាត និង ទន់។

5

៥.ឡេសំណើម

ការប្រើប្រាស់ឡេសំណើមគឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានស្បែកមុខស្ងួត។ ដោយក្រោយពេលជូតសម្អាតមុខហើយរួចរាល់គ្រាន់តែលាបឡេសំណើមដែលគ្មានជាតិគីមី និង ជាតិកាត់ទៅលើមុខគឺជាការស្រេច នោះអ្នកនឹងទទួលបានផ្ទៃមុខដែលភ្លឺថ្លា និង ទន់រលោងជាក់ជាមិនខាន៕

6

ប្រភព ៖ បរទេស