តោះ! មកស្គាល់ដើមកំណើតរបស់ Cheesecake ដែលជានំដ៏ល្បី

Cheesecake គឺជានំខេក ឬ បង្អែមដែលគេនិយមញុំា និង មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែដោយសារតែភាពច្នៃប្រឌិត និង កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ Cheesecake នៅទីក្រុងញូយ៉ក បាននាំឲ្យអ្នកខ្លះគិតថាអាមេរិកជាអ្នកបង្កើតនំមួយនេះឡើង។

1

តាមពិតទៅ មាននរវិទូមួយរូបបានរកឃើញកម្ទេចនំ Cheesecake នៅលើកោះមួយនៃប្រទេសក្រិកដែលមានអាយុកាលរហូតដល់ទៅ ២០០០ឆ្នាំមុនគ្រិស្ករាឯណោះ ចំណែកឯកំណត់ត្រារូបមន្ត Cheesecake ដំបូងបង្អស់វិញក៏ត្រូវបានសរសេរឡើងដោយជនជាតិក្រិកផងដែរ។

"

2


ហើយរូបមន្តធ្វើនំខេកមួយនេះពីមុនគឺមានលក្ខណៈសាមញ្ញដែលរួមមាន ម្សៅ ទឹកឃ្មុំ និង ឈីសជាដើម ដែលត្រូវបានគេយកទៅដុតក្នុងឡកម្តៅគឺជាការស្រេច។ ហើយភាគច្រើន គេបរិភោគបង្អែមមួយនេះនៅពេលមានពិធីមង្គលការ និង តម្រូវឲ្យកូនក្រមុំជាអ្នកដុតនំនេះផ្ទាល់តែម្តង។

4

យ៉ាងណាមិញ បន្ទាប់ពីការវាយលុកនៃពួករ៉ូមុំាងទៅលើក្រិក ពួកគេក៏ចាប់ផ្តើមបញ្ចូលប្រពៃណីរបស់ពួកក្រិកទៅក្នុងប្រពៃណីរបស់ខ្លួន។ ហើយពូករ៉ូមុំាងក៏ជាអ្នកដែលផ្តើមគំនិតក្នុងការបន្ថែមស៊ុតទៅក្នុងនំ Cheesecake ផងដែរ។ បន្ទាប់មក ប្រជាប្រិយភាពនៃ Cheesecake ក៏ចាប់ផ្តើមរីកសុះសាយទៅលើបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោករហូតមកដល់សព្វថ្ងៃនេះ៕

ប្រភព ៖ បរទេស