គុណប្រយោជន៍នៃអំបិលពណ៌ផ្កាឈូកចំពោះសុខភាព

អំបិលពណ៌ផ្កាឈូកគឺជាអំបិលមួយប្រភេទដែលមានពណ៌រាងផ្កាឈូកស្រាលពីធម្មជាតិ និង មានតែនៅតាមបណ្តាភ្នំ Himalayas ប្រទេសប៉ាគីស្ថាន។ ហើយវាត្រូវបានគេជឿថាសម្បូរទៅដោយជាតិរ៉ែដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

1

បន្ថែមពីលើនេះទៅទៀត មានអ្នកខ្លះអះអាងថាវាល្អជាងអំបិលធម្មតាថែមទៀតផង។

"

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពិសេសនៃអំបិលពណ៌ផ្កាឈូកចំពោះសុខភាព៖

១.មានជាតិសូដ្យូមតិចជាងអំបិលធម្មតា

ជាតិសូដ្យូមគឺជាអ្វីដែលរាងកាយត្រូវការ ប៉ុន្តែបើបរិភោគច្រើនពេកវាក៏អាចបណ្តាលឲ្យកកើតជាជម្ងឺផ្សេងៗបានផងដែរ។ ដូចនេះការជ្រើសរើសយកអំបិលពណ៌ផ្កាឈូកគឺជាជម្រើសល្អបំផុតដោយសារតែវាមានជាតិសូដ្យូមតិចជាងអំបិលធម្មតា។

2


២.កាត់បន្ថយភាពស្រេកទឹក

មនុស្សពេញវ័យទូទៅមានជាតិទឹកក្នុងខ្លួនប្រហែល៦៥%។ ហើយប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះទេ អ្នកអាចនឹងប្រឈមមុខជាមួយនឹងហានិភ័យផ្សេងៗ។ ដូចនេះអ្នកជំនាញបានណែនាំឲ្យបរិភោគទឹកអំបិលពណ៌ផ្កាឈូក Himalayan លាយជាមួយនឹងក្រូចឆ្មារ ដើម្បីជំនួយកម្លាំង និង បំពេញជាតិទឹកដល់រាងកាយបានយ៉ាងប្រសើរ។

3

៣.ល្អសម្រាប់ដំណេក

ប្រសិនបើអ្នកតែងតែភ្ញាក់នៅពេលរំលងអធ្រាត្រដោយគ្មានមូលហេតុ វាអាចនឹងបណ្តាលមកពីកង្វះជាតិអំបិលដែលនាំឲ្យប៉ះពាល់ដល់អរម៉ូនស្រ្តេសរបស់អ្នក។ ដូច្នេះមុននឹងចូលគេង អ្នកគួរតែលាយទឹកឃ្មុំជាមួយនឹងអំបិលផ្កាឈូកបន្តិចរួចញុំាផ្ទាល់ ឬ កូរក្នុងតែក្តៅ ដើម្បីជៀសវាងការរំខានដំណេកតទៅទៀត៕

5

ប្រភព ៖ បរទេស