គ្រោះថ្នាក់នៃការពាក់ brace ក្លែងក្លាយ ដែលអ្នកគួរតែដឹង!

នៅសម័យបច្ចុប្បន្ន ការពុតធ្មេញ ឬ ការពាក់ Brace ត្រូវបានគេចាត់ទុកជាភាពទាន់សម័យ ឬ ការបង្ហាញពីភាពឡូយឆាយទៅវិញ។ ចំណែកឯការពាក់ Brace គឺចាប់ផ្តើមមានភាពពេញនិយមនៅតំបន់អាស៊ីជាពិសេសក្មេងៗវ័យជំទង់ដែលមានទំនោរតាមគ្នា។

1

ហើយដោយសារតែភាពទាន់សម័យនេះហើយទើបបង្កើតឲ្យមានខ្សែពុតធ្មេញក្លែងក្លាយឡើងដោយសារវាមានតម្លៃទាប និង ទាក់ទាញដូចខ្សែពុតពិតៗ។ ដោយវាត្រូវបានគេធ្វើឡើងពីជ័រកៅស៊ូ និង មានដាំគ្រាប់តូចៗ។

"

2


រីឯសម្ពាធពីជ័រកៅស៊ូនោះបានគៀប និង រឹតបន្តឹងធ្មេញដែលអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។ ហើយវាបានបង្ខាំងលំហូរឈាមនៅបរិវេណធ្មេញដែលយូរៗទៅអាចនាំឲ្យពុកធ្មេញ ឈាមអញ្ចាញ ឬ ជ្រុះធ្មេញតែម្តងក៏ថាបាន។

4

បន្ថែមពីលើនេះទៅទៀត Brace ក្លែងក្លាយអាចនាំឲ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាក្លិនមាត់ និង ឆ្លងបាក់តេរីផ្សេងៗជាដើម។ ហើយក្នុងនោះមានយុវជនម្នាក់នៅប្រទេសថៃបានបាត់បង់ជីវិតដោយសារការឆ្លងមេរោគពីការប្រើប្រាស់ខ្សែពុតធ្មេញក្លែងក្លាយនេះឯង៕

ប្រភព ៖ បរទេស