មូលហេតុដែលនាំឲ្យអ្នកបាត់បង់ចំណង់អាហារដោយមិនដឹងខ្លួន!

ការបាត់បង់ចំណង់អាហារគឺអាចបណ្តាលមកពីកត្តាផ្លូវកាយ ឬ ផ្លូវចិត្ត។ ហើយវាក៏ជាបញ្ហាមួយដែលអាចព្យាបាលបានដោយត្រូវការពេលវេលាផងដែរ។ យ៉ាងណាមិញ អ្នកខ្លះអាចនឹងបាត់បង់ភាពឃ្លានតែម្តងដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយជាដើម។ ហើយខាងនេះគឺជាមូលហេតុដែលអាចនាំឲ្យអ្នកបាត់បង់ចំណង់អាហារ៖

1

•គ្រុនផ្តាសាយ

"

•ជម្ងឺផ្លូវដង្ហើម

•ឈឺក្រពះ

•ឆ្អាលចុងដង្ហើម

•ពុលអាហារ

•ការប្រើប្រាស់ថ្នាំ ឬ ជាតិអាល់កុល។

2

ប៉ុន្តែក្រៅពីនេះ វាក៏អាចទាក់ទងនឹងជម្ងឺប្រចាំកាយផងដែរដែលមានដូចជា៖

•ជម្ងឺហឺត

•ជម្ងឺទឹកនោមផ្អែម

•ជម្ងឺក្រលៀន


•ជម្ងឺអេដស៌

•ប្រព័ន្ធទីរូអ៊ីតមិនដំណើរការ

•ជម្ងឺបេះដូង។

4

ហើយបន្ថែមពីនេះទៅទៀត បញ្ហាផ្លូវចិត្តក៏មានឥទ្ធិពលមកលើចំណង់អាហារផងដែរ ដោយជម្ងឺមួយចំនួននោះរួមមានដូចជា៖

•ជម្ងឺបាក់ទឹកចិត្ត

•ជម្ងឺបាក់ស្បាត

•គ្រាំគ្រាដោយសារការបាត់បង់អ្វីមួយជាទីស្រលាញ់

•ស្ត្រេស

•វិបល្លាសនៃការបរិភោគ (Eating Disorder)៕

ដូច្នេះប្រសិនបើអ្នកសង្ស័យថាខ្លួនបានបាត់បង់ចំង់អាហារទៅលើប្រការណាមួយ សូមប្រញ៉ាប់ទៅពិតនិត្យ ឬ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះជម្ងឺមួយនេះគឺត្រូវការពេលយូរណាស់ក្នុងការព្យបាល។ ហើយប្រសិនបើអ្នកនៅតែអូសបន្លាយជម្ងឺនេះតទៅមុខទៀត នោះវាអាចនឹងមានបញ្ហាកើតឡើងទៅលើសុខភាព និង រាងកាយរបស់អ្នកជាក់ជាមិនខាន៕

3

ប្រភព ៖ បរទេស