ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បើកសិក្ខាសាលាស្តីពី រួមគ្នាលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍

យោងការបង្ហោះរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ទាក់ទិនជាមួយនឹងកាលដែលបានបើកសិក្ខាសាលាស្តីពី រួមគ្នាលុប បំបាត់មេរោគអេ.ដ.ស៍ និងជំងឺអេ.ដ.ស៍ ក្នុងគោលបំណងផ្សព្វផ្សាយសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតប ចំពោះការឆ្លងមេរោគអេ.ដ.ស៍ និងជំងឺអេ.ដ.ស៍ ក្រោមអធិបតីភាពជាមួយគ្នានោះដែរ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ

1

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ បានថ្លែងថាសកម្មភាពនេះ បានសបញ្ជាក់ឲ្យឃើញថា ក្រសួងវប្បធម៌តែងតែបានចូលរួមជាប្រចាំទន្ទឹមគ្នាជាមួយនឹងក្រសួង ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ចំពោះបញ្ហាមេរោគអេដស៍និងជំងឺអេដស៍នេះ ហើយគោលដៅរបស់កម្ពុជា គឺសម្រេចឲ្យបាន ៩៥-៩៥-៩៥ នៅត្រឹមឆ្នាំ២០២៥។ ៩៥មានន័យថានៃអ្នកផ្ទុកមេ រោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន,៩៥% ដែលបានឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនបានទទួលការថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% ដែលបានទទួលនូវការព្យាបាល គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបន្តពូជរបស់មេរោគអេដស៍នៅក្នុងខ្លួនមនុស្ស។

"

5

ដោយឡែក ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានមានប្រសាសន៍ថាក្រសួងវប្បធម៌ បានយកចិត្តទុកដាក់ នឹងចូល រួមចំណែកយ៉ាងសកម្មក្នុងការបញ្រ្ជាបសារតាមរយៈការប្រកួតស្នាដៃសិល្បៈយុវជនទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ក្នុងការសម្តែងល្ខោនរឿងឈុតខ្លី ដែលទាក់ទងដល់ការការពារ ទប់ស្កាត់ និងការឆ្លងមេរោគអេដស៍ នឹងជំងឺអេដស៍។ គ្រប់ការសម្តែងជារៀងរាល់ឆ្នាំ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ បានជ្រើសរើសយកសិស្សសាលាមធ្យមសិក្សាតាមបណ្តារាជធានី-ខេត្ត មកបង្ហាត់បង្រៀនសម្រាប់ការសម្តែង។

6

លើសពីនេះទៅទៀត នាយកដ្ឋានសិល្បៈទស្សនីយភាព រៀងរាល់ឆ្នាំបានដំឡើងស្នាដៃអប់រំរឿងឈុតខ្លី ដើម្បីបញ្រ្ជាបសារស្តីពីការការពារ និងការទប់ស្កាត់ការរីករាលដាលពីមេរោគអេដស៍ និងជំងឺអេដស៍ និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏បានណែនាំដល់ផលិតករដែលផលិតខារ៉ាអូខេឲ្យដាក់ខ្លឹមសារអប់រំ ដោយរត់អក្សរខាងក្រោមផងដែរ។ ជាពិសេសនៅរាល់ការសម្តែងសិល្បៈ ជូនមហាជនទស្សនានៅតាមកន្លែងកម្សាន្តតំបន់រមណីយដ្ឋាន ក្រុមសិល្បៈ តែងតែបញ្រ្ជាបសារដែលទាក់ទងនឹងការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សាធារណៈជនឲ្យពួកគាត់បានយល់ដឹង។

7

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ស្នើដល់មន្រី្តក្រោមឱវាទដែលបានអញ្ជើញមកនា ពេលនេះ គឺជាសកម្មជនចូលរួម «រួមគ្នាលុបបំបាត់មេរោគអេដស៍ នឹងជំងឺអេដស៍» ត្រូវនៅតាមដានដោយយក ចំណេះដឹងនាព្រឹកនេះ ដើម្បីបន្តគាំទ្រ សកម្មភាពជួយសង្គមតាមរយៈការផ្សព្វផ្សាយចែករំលែកបន្តរបស់ខ្លួន៕


2

3

4

8

9

10

11

12

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: