ប្តីប្រពន្ធមុនសម្រេចចិត្តលែងលះគ្នា គួរតែអានអត្ថបទមួយនេះនិងគិតដល់រឿងមួយនេះសិន

ជីវិតគ្រួសារស្នេហាបែបលក្ខណៈប្តីប្រពន្ធគែមិនខុសអ្វីពីចានដែលនៅក្នុងរាវនោះទេ ទោះបីថ្នមយ៉ាងណាក៏នៅតែប៉ះគ្នា បើចានជ័រអាចត្រឹមកកិតខូចថ្នាំពណ៌ បើចានថ្មឬកែវអាចបែកឬឆែបតិចតួច។

១

ប្តីប្រពន្ធក៏ដូចគ្នា ទោះបីស្រលាញ់គ្នាខ្លះប៉ុនណា យល់ចិត្តគ្នាខ្លាំងប៉ុនណា ក៏គង់នឹងជួបបញ្ហាមិនចុះសម្រុងគ្នាតិចតួចក្នុងគ្រួសារគេចមិនផុតឡើយ។

"

២

បើយើងដោះស្រាយវាពីដំបូងនោះបញ្ហានឹងត្រូវបានបញ្ចប់ តែបើយើងនៅទ្រាំលាក់ទុកក្នុងចិត្តនោះបញ្ហាដែលតូចនឹងរីកកាន់តែធំរហូតឈានដល់ការបែកបាក់ឬលែងលះគ្នា។

៣

បើសិនជាឈានដល់ចំណុចនេះមែនអ្នកគួរតែបកត្រលប់ទៅក្រោយហើយសម្លឹងមើលទៅកូនៗរបស់អ្នកវិញ ថាបើអ្នកលែងលះគ្នា តើកូនរបស់អ្នកនឹងទៅជាយ៉ាងណា? បើអ្នកមានថ្មីរៀងខ្លួនកូនរបស់អ្នកនឹងទៅជាយ៉ាងណា?


៤

ក្មេងមិនដឹងអ្វីទេ ពួកគាត់ដឹងត្រឹមថាចង់រស់នៅមានម៉ាក់មានប៉ា ជួបជុំគ្រួសារ មានសុភមង្គល សប្បាយចិត្តតែប៉ុននឹងឯង តែប្រសិនបបើគាត់បាត់បោះនរណាម្នាក់នោះគាត់នឹងមានអារម្មណ៍ថាឯកោ ខ្វះភាពកក់ក្តីអ្វីម្យ៉ាងដែលពិបាកថ្លែងរៀបរាប់ណាស់។

៥

ដូច្នេះសម្រាប់ជីវិតគូបែបលក្ខណៈប្តីប្រពន្ធ មុនលះលែងគ្នាគួរតែសម្លឹងមើលទៅកូនសិន ថាគាត់នឹងទៅជាយ៉ាងណា បើសិនជាគ្មានឪពុកឬគ្មានម្តាយនៅក្បែរ?

៦

៧

អត្ថបទ៖ Mss Soma