អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

១

២

"

ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មក បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ រហូតមកដល់ពេលនេះសម្រេចបានជាង ២៥ភាគរយហើយ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ២០២២ខាងមុខ។

៦

ហើយនេះបើយោងតាមការបង្ហោះរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២១នេះ។

៧


៨

៩

១១

១២

១៣

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោក ហ៊ុំ រិទ្ធី

ប្រភព៖ អាជ្ញាធរជាតិអប្សរា