អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍

កាលពីព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរា បានបង្ហោះសារដែលនិយាយពីរៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍។

១

ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។

"

ភ្នាក់ងារទេសចរណ៍ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។

២

ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញជូនភ្នាក់ងារទេសចរណ៍ដើម្បីជាចំណេះដឹងផ្នែកជំនាញបច្ចេកទេស និងយល់ដឹងពីស្ថានភាពថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅទីតាំងផ្ទាល់។

៣

៤

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ ដោយមានសិក្ខាកាមចូលរួមចំនួន២០រូប៕


៥

៦

៧

៨

៩

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោក ហាប់ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិអប្សរា