ពលរដ្ឋក្របីរៀលជិត៣០០នាក់ ទស្សនកិច្ចមើលការអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ

យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ ទាក់ទិននឹង   ពលរដ្ឋក្របីរៀលជិត៣០០នាក់ ទស្សនកិច្ចមើលការអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ​ ដោយមានរៀបរាប់ថា៖

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់ គឺដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះ បានឃើញពីការរៀបចំ ការអភិវឌ្ឍ និងបានឃើញសមិទ្ធផលការងារនានា ដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា។ ទស្សនាកិច្ចនេះ គឺស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលមានរយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

1

"

អ្នកស្រី វន់ ស្រីរ័ត្ន ពលរដ្ឋរស់នៅសង្កាត់ក្របីរៀល បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការអភិវឌ្ឍរបស់អាជ្ញាធរជាតិអប្សរា ដូចជាផ្លូវថ្នល់ សួនច្បារ និងស្ដង់លក់ដូរជាដើម។ល។

2

3

អ្នកស្រីថា ការរៀបចំនេះពិតជាស្អាតប្លែកជាខ្លាំង ដែលធ្វើឱ្យអ្នកស្រីចម្លែកចិត្ត ដែលខុសប្លែកពីពេលមុនៗ។ លើសពីនេះ អ្នកស្រី វន់ ស្រីរ័ត្ន បានកោតសរសើរចំពោះសមិទ្ធផលនានាដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងឱ្យប្រជាពលរដ្ឋជិតឆ្ងាយ មកទស្សនារមណីយដ្ឋានអង្គរឱ្យបានគ្រប់ៗគ្នាផងដែរ។

4

5

ចំណែកលោក ឌូ នាម មេភូមិប្រម៉ា សង្កាត់ក្របីរៀល ក៏បានកោតសរសើរ និងត្រេតអរជាខ្លាំងចំពោះសមិទ្ធផលនានាក្នុងរមណីយដ្ឋានអង្គរ។ លោកមេភូមិបានប្រៀបធៀបពីមុនដែលលោកធ្លាប់មកលេង គឺផ្លូវមិនសូវល្អ អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់។ល។


7

8

តែបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា រៀបចំបានល្អ ទាំងផ្លូវថ្នល់ សួនច្បារ និងស្ដង់លក់ដូរ ក៏ដូចជាកិច្ចការអភិរក្សជួសជុលប្រាសាទជាដើម។ ជាមួយនឹងស្ដង់ពិព័រណ៍សមិទ្ធផលការងារប្រចាំឆ្នាំរបស់អាជ្ញាធរជាតិអប្សរា លោក ឌូ នាម យល់ឃើញថា បង្កការងាយស្រួលដល់លោក និងពលរដ្ឋដទៃទៀត អាចដឹងពីសមិទ្ធផលជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ដូចជាការជួសជុលប្រាសាទ និងប្រភេទដើមឈើមួយចំនួនដែលមានក្នុងឧទ្យានជាតិនេះជាដើម។ល។

9

11

ជាមួយគ្នានេះ លោកមេភូមិ សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនារមណីយដ្ឋានអង្គរ ត្រូវចូលរួមថែរក្សា ដោយមិនត្រូវប៉ះពាល់ថ្ម ឬដើមឈើ និងត្រូវថែរក្សាអនាម័យបរិស្ថានឱ្យបានគ្រប់ៗគ្នា៕

12

13

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

ប្រភព៖ អាជ្ញាធរជាតិអប្សរា