អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត

យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ទាក់ទិននឹង អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត។

1

កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងក្រុមការងារមួយចំនួន អញ្ជើញចុះពិនិត្យ ការដ្ឋានជួសជុលច្រាំងកសិន្ធុទឹកផ្នែកខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត។

"

2

ការអញ្ជើញចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្តម អគ្គនាយក បានផ្តល់យោបល់ និងអនុសាសន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងឱ្យដំណើរការជួសជុលច្រាំងកសិន្ធុទឹកប្រាសាទអង្គរវត្តអនុវត្តទៅដោយភាពរលូន។


3

សូមជម្រាបថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ដោយការងារជួសជុលនេះ គឺពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត៕

4

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

ប្រភព៖ អាជ្ញាធរជាតិអប្សរា