បន្ទាប់ពីឆ្លងកាត់ពេលវេលា ៣៦៥ថ្ងៃ សម្រាប់ឆ្នាំ ២០២១នេះមក មានតែពាក្យថា អរគុណ និងសុំទោស តែប៉ុណ្ណោះ។

អរគុណចំពោះមនុស្សល្អៗ ដែលបានចូលមកក្នុងជីវិតខ្ញុំ អរគុណក្រុមគ្រួសារ សម្រាប់ការបារម្ភ នឹក គិតខ្វាយខ្វល់ ក៏អរគុណគ្រប់គ្នាដែលបានសាងការចងចាំដ៏មានន័យសម្រាប់ឆ្នាំ ២០២១ នេះដល់ខ្ញុំ អរគុណនឹងរឿងគ្រប់យ៉ាង ទាំងល្អ និងអាក្រក់ ដែលផ្ដល់នូវមេរៀន បទពិសោធន៍ ភាពរីករាយជាច្រើនដល់ខ្ញុំ អរគុណ មីងពូ បងៗដែលផ្ដល់អាណិត ចិត្តស្រឡាញ់ដល់រូបខ្ញុំជាច្រើន អរគុណមនុស្សជាទីស្រឡាញ់ ដែលផ្ដល់ឱកាសដល់ខ្ញុំមានវត្តមាននៅក្នុងពេលវេលារបស់អ្នក ក្នុងរយៈពេលកន្លងមកនេះ ហើយក៏អរគុណមិត្តយល់ចិត្ត ដែលតែងតែចាំប្រឹក្សា លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ខ្ញុំ អរគុណពេលវេលាជួបជុំដ៏រីករាយ និងមានន័យ អរគុណស្នាមញញឹម សំឡេងសើចក្អាកក្អាយ សប្បាយជាមួយគ្នា ...

1

ដ្បិតថា ២០២១ មានរឿងខកចិត្ត ខកបំណង និងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង តែយ៉ាងណា ខ្ញុំនៅតែអរគុណ ជាពិសេស រឿងដែលដែលបានកើតឡើងក្នុងនាទីចុងក្រោយនៃឆ្នាំ ២០២១ នេះ នៅក្នុងខែ១២នេះ ខ្ញុំពិតជាអរគុណខ្លាំង ទោះបីនាទីមួយនេះ ខ្ញុំជួបទុក្ខ ស្មុគស្មាញ អស់សង្ឃឹម និងបាក់ទឹកចិត្ត តែក្នុងភាពសោកសង្រេងមួយនេះ ខ្ញុំពិតជាទទួលបានភាពកក់ក្ដៅ និងមានសុភមង្គលបំផុត ដែលមានពេលវេលាដ៏មានន័យជាមួយមនុស្សសំខាន់ៗ យ៉ាងហោចធ្វើឱ្យខ្ញុំបានដឹងថា ទោះបីខ្ញុំស្ថិតក្នុងសា្ថនភាពបែបណា ក៏ខ្ញុំមានអ្នកទាំងអស់គ្នាដែលតែងនៅក្បែរ ផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។

"

ចុងក្រោយ គឺសុំទោស ចំពោះកំហុសដោយអចេតនា ប្រសិនបើខ្ញុំបានធ្វើចំពោះមនុស្សជុំវិញខ្លួន សុំទោស ប្រសិនបើមានចំណុចណាមួយ ដែលធ្វើឱ្យគ្រប់គ្នាមិនពេញចិត្ត ខឹង អន់ចិត្តនឹងខ្ញុំ ហើយក៏សុំទោសខ្លួនឯង ដែលតែងធ្វើឱ្យខ្លួនឯងគិតច្រើន ស្មុគស្មាញ សោកសៅ ហើយក៏សុំទោសដែលមានរឿងខ្លះ​ខ្លួនឯងមិនអាចធ្វើដើម្បីខ្លួនឯងក្នុងពេលវេលាមួយឆ្នាំនេះ ... !


លាហើយ ឆ្នាំ ២០២១ សម្រាប់ឆ្នាំថ្មី ២០២២ សូមឱ្យអ្វីៗបានល្អប្រសើរ មានទាំងសំណាង មានទាំងក្ដីសុខ ជួបតែរឿងល្អៗចូលមក សូមឱ្យគ្រប់គ្នាចៀសផុតពីគ្រោះទាំងពួង ជោគជ័យសម្រាប់ឆ្នាំថ្មី សម្រេចគ្រប់អ្វីដែលប៉ងប្រាថ្នា ...

ជូនពរម៉ាក់មានសុខភាពល្អ គ្រួសារយើងមានសុភមង្គល និងសូមឱ្យមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារជួបតែសំណាងល្អ ជោគជ័យក្នុងមុខរបរ កាក់កប មានសុភមង្គល កក់ក្ដៅ ជួបតែមនុស្សល្អៗ ...!!!

#មនុស្សចុងក្រោយ