ធ្លាប់តែឃើញនៅក្នុងមុខម្ហូបសាច់អាំងកូរ៉េ តែស្លឹកជីរប្រភេទនេះគុណតម្លៃមហាសាល

ជីរល្ង ឬជីរសម្រាប់ផ្ទាប់ជាមួយនឹងសាច់អាំងកូរ៉េ មានឈ្មោះភាសាបរទេសថា ( Perilla leaf )  និងមានឈ្មោះជាភាសាកូរ៉េថា “kkaenip” or “ggaenip” (깻잎).ត្រូវបានគេដឹងថាកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាសម្រាប់ជាបន្លែផ្ទាប់ជាមួយនឹងសាច់អាំង ជាពិសេសគឺសាច់អាំងកូរ៉េតែម្តង តែក៏អាចច្នៃធ្វើមុខម្ហូបដទៃបានច្រើនមុខ និងធ្វើជាគីមឈីផងដែរ។

__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__2019__07__20190619 Korean Bbq Vicky Wasik 19 3287ef78b80f43bbb0c4694549bc6edd

ជីរប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ហឹរតិចៗប្លែក តែត្រូវបានគេដឹងថាមានអត្ថប្រយោជន៍សម្រាប់សុខភាពខ្លាំងលើសពីជាតិឆ្ងាញ់របស់វាដូចជា៖

"

81s2M3HuggL._AC_SL1500_

Kkatnip Kimchi 5

១. ការពារការរលាក

មាន​សារធាតុដែលមានប្រយោជន៍​​សម្រាប់​អ្នក​ដែល​ឈឺ​រលាក សន្លាក់ ​និង​ហើម​ជា​ប្រចាំ ជាពិសេសអាចជួយកាត់បន្ថយការរលាក មុខរបួស ការរលាករាងកាយ អាលែក្ស៊ីស្បែក ថែមទាំងជំនួយដល់ការរំលាយអាហារផងដែរ។

២. ជំនួយក្រពះ

ស្លឹកជីរល្ង មានសារធាតុ flavonoids អាស៊ីត rosmarinic និងអាស៊ីត caffeic ដែលអាចជួយកាត់បន្ថយអការឈឺក្រពះ ហើម និង ចុក ឆ្អល់ពោះ ក្អួតចង្អោរ ពិសេសថែមទាំងអាចកាត់បន្ថយអាការឈឺក្រពះ និងការមិនរំលាយអាហារ។

DakGalbi Chuncheon GingeyBites4 E1581268774321

៣. ប្រភពអូមេហ្គា៣

ស្លឹកជីរល្ង នេះ មានប្រភពអូមេហ្គា៣ ជាច្រើន ដែលអាចជួយដល់សុខភាព និងអភិវឌ្ឍន៍ដល់ការលូតលាស់រាងកាយផងដែរ។

៤. ជួយសុខភាពខួរក្បាល និងប្រឆាំងការបាក់ទឹកចិត្ត


សារធាតុសំខាន់ៗនៅក្នុងជីរល្ង ត្រូវបានគេដឹងថាអាចជំនួយដល់សុខភាពខួរក្បាល បង្កើនការចងចាំឱ្យបានល្អជាងមុន ពិសេសថែមទាំងជួយដល់បញ្ហាធ្លាក់ទឹកចិត្ត បន្ធូរភាពតានតឹង និងជំងឺថប់អារម្មណ៍បានទៀត។

Webpnet Resizeimage 2021 11 0 20211109055101

៥. ល្អសម្រាប់សុខភាពស្បែក

វាមានសារធាតុដែលអាចជួយផ្តល់សំណើមដល់ស្បែក រក្សាជាតិទឹកក្នុងខ្លួន កាត់បន្ថយអាការកន្ទួល រមាស់ ជួយឱ្យស្បែកក្មេងខ្ចី និងពន្យារភាពចាស់ជ្រីវជ្រួញនៃស្បែកផងដែរ។

៦. កាត់បន្ថយជាតិកូឡេស្តឺរ៉លមិនល្អ

ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អ ដែលអាចជួយការពារជំងឺសរសៃឈាមបេះដូង ការពារជំងឺក្រិនសរសៃឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល និងជំងឺតែមហារីក។

__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__2019__07__20190619 Korean Bbq Vicky Wasik 34 1500x1125 E6e0ec046b5a4188a7486b79e035ab2a

៧. ល្អសម្រាប់ជំងឺហឺត ផ្តាសាយ អាឡែស៊ី និងរលាកទងសួត

មានផ្ទុកនូវសារធាតុពិសេសៗ ដែលល្អសម្រាប់ព្យាបាលផ្លូវដង្ហើម និងជួយឱ្យមនុស្សដកដង្ហើមបានស្រួល ថែមទាំងជួយបង្កើនសមត្ថភាពសួតទៀតផង។

៨. បង្កើនភាពស៊ាំរាងកាយ

មានសមាសធាតុល្អៗ ដែលជួយក្នុងការលើកកម្ពស់សុខភាពនៃប្រព័ន្ធភាពស៊ាំរាងកាយ និងជួយការពារពីការកើតជំងឺផ្សេងៗបានយ៉ាងល្អ៕

__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__2019__07__20190619 Korean Bbq Vicky Wasik 34 1500x1125 E6e0ec046b5a4188a7486b79e035ab2a