មានធ្លាប់ចាប់អារម្មណ៍ទេ? របៀបគេងរបស់អ្នក អាចប្រាប់អ្នក អំពីជីវិតស្នេហារបស់អ្នក

តើអ្នកគេងយ៉ាងដូចម្តេច? គេងផ្ទុយគ្នា គេងអោបដៃគូរបស់អ្នក ឬប្រហែលជាគងជើងគ្នា ស្រមុក និងមិនផ្តល់កន្លែងទំនេរដល់ដៃគូរបស់អ្នក។

ទោះបីជាយ៉ាងណាក៏ដោយ ការដេកលក់ ឬរបៀបដែលអ្នកគេង អាចប្រាប់រឿងជាច្រើនអំពីជីវិតស្នេហារបស់អ្នក។

អ្នកអាចមានអារម្មណ៍ថា តើវាអាចទៅរួចយ៉ាងដូចម្តេច? ជាការពិតណាស់ មានរឿងមួយចំនួនដែលត្រូវបានគេធ្វើតេស ហើយវាគ្រប់គ្រងរបៀបដែលអ្នកបានគេងជាមួយដៃគូររបស់អ្នក និងភាសារាងកាយរបស់អ្នក ខណៈពេលដែលអ្នកបានលង់លក់នៅក្នុងក្តីសុបិន្ត។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនេះវាបង្ហាញពីទំនាក់ទំនងរបស់អ្នកយ៉ាងច្រើន។ ដូច្នេះសូមទៅតាមដានទាំងអស់គ្នា៖

១. គេងបែរខ្នងដាក់គ្នា​ ៖ គេងបែរខ្នងដាក់គ្នា ប្រសិនបើវាកើតឡើងម្តងម្កាល វាគ្រាន់តែដោយសារតែពួកគេចង់គេងបានស្រួល ប៉ុន្តែប្រសិនបើនេះជារឿងកើតឡើងរាល់ថ្ងៃ អ្នកត្រូវនិយាយរឿងនោះចំពោះគ្នា ហើយរកដំណោះស្រាយ។

 

1 14 300x164

 

២. នារីគេងលើទ្រូងរបស់បុរស ៖ បុរសគេងធម្មតា ហើយនារីដេកនៅលើទ្រូងរបស់គាត់។ ពួកគេទាំងពីរនាក់មានសេចក្តីស្មោះស្ម័គ ហើយប្តីប្រពន្ធមានអារម្មណ៍ថាពេញចិត្តនឹងគ្នា។

 

2 14 300x200 1

 

៣. គេងទល់មុខគ្នា ៖ គេងទល់មុខគ្នាទៅវិញទៅមក ដែលបង្ហាញពីទំនាក់ទំនងធម្មតា និងការចាប់ផ្តើស្រលាញ់គ្នាដំបូង។

 

3 14 231x300

 

៤. បុរសគេងអោបពីក្រោយ ៖ ការគេងរបៀបនេះគឺមានតាំងពីយូរយាណាស់មកហើយ។ នេះមានន័យថាអ្នកពិតជាមានសុភមង្គលជាមួយគ្នា ហើយស្រឡាញ់គ្នាទៅវិញទៅមក។

 

4 14 300x200


 

៥. គេងបែរខ្នងដាក់គ្នា តែគេងជាប់គ្នា ៖ ការគេងរបៀបនេះ ប្ដីប្រពន្ធស្រឡាញ់គ្នាទៅវិញទៅមក តែពួកគេក៏គោរពគ្នាទៅវិញទៅមកផងដែរ។

 

5 15 222x300

 

៦. ស្ត្រីគេងអោបពីក្រោយ ៖ មានពេលខ្លះបុរសចង់គេងឲ្យខាងស្រីអោបដែរ។ ការគេរបៀបនេះមានន័យថាស្រ្ដីមានតួនាទីការពារបុរសដូចគ្នា។

 

6 13 223x300

 

៧. គេងអោបទល់មុខគ្នា ហើយជើងគងគ្នា ៖ ការគេងរបៀបនេះ គឺនាក់ទាំងពីចេះថែរក្សាគ្នាទៅវិញទៅមក ដោយមិនប្រកាន់តួនាទីជាបុរស ឬស្រ្តីឡើយ។

 

7 10 205x300

 

៨. គេងផ្កាប់មុខ ៖ ការគេងរបៀនេះ គឺជាការជូនដំណឹងភ្លើងក្រហម។ វាបង្ហាញថាដៃគូទាំងពីរខ្វះទំនុកចិត្តខាងផ្លូវភេទ និងគួរឲ្យខ្លាច។

Screen Shot 2017 08 23 At 4.28.18 PM

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ និង

ផ្តល់សិទ្ធដោយ៖ khmerline