ស្រក់ទឹកភ្នែក!!! ឪពុករបស់បេក្ខជនប្រឡងគ្រូម្នាក់ បានស្លាប់ដោយសារ ខ្យល់គ ពេលកំពុងរង់ចាំកូន😭😭

ស្វាយរៀង៖ កាលពីថ្ងៃម្សិលមិញនេះមានករណីក៏សែនសោកស្តាយ និងតក់ស្លុតចិត្ត ដោយលោកពូម្នាក់ដែលបានជូូនកូនរបស់គាត់ទៅប្រលងគ្រូ ហើយបានស្លាប់បាត់បងជីវិតនៅពេលដែលគាត់នៅរង់ចាំកូននៅខាងក្រៅ។

ហេតុការណ៍នេះកើតឡើងនៅខាងក្រៅមណ្ឌលប្រលង វិទ្យាល័យ ស្វាយជ្រុំ កាលពីថ្ងៃម្សិលមិញ ថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងទៅតាមអាខោនហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះ Nana Malis បានបង្ហោះដូចខាងថា ៖

😭😭ឪពុករបស់បេក្ខជនប្រឡងគ្រូម្នាក់បានស្លាប់ដោយសារ ខ្យល់គ ពេលកំពុងរង់ចាំកូន😭😭

😢ហេតុអីជីវីតយើងម្នាក់ៗ មិនសមប្រកបតាមបំណងដូចច្នេះ

😭នៅពេលខ្ញុំគិតសរសេរ ឃ្លានេះ ខ្ញុំបានហូទឹកភ្នែករួចទៅហើយ វាហូបញ្ចាក់ថា

ក្តីស្រលាញ់របស់ឪពុកម្តាយ គឺគ្មានអីយកមកវាស់បាន...

😭😢😢😭ហេតុអី ក្តីស្រលាញ់មួយដែរឳពុកម្នាក់ ខំតស៊ូទាំងឈឺ ទាំងជា ទាំងខ្យល់ចាប់

ទាំងអស់កំលាំង ទាំងស្រេកទឹក ទាំងហែវបាយ តែមិនហ៊ានទៅទិញ ព្រោះចាំមើល នឹង

សំឡឹងទៅបន្ទប់កូនប្រឡង

បើ ទោះដឹងថា ជួយអីកូនក្នុងវិញ្ញាសារប្រឡងមិនបាន តែឳពុកម្នាក់នេះ មិនហ៊ានចេញពី

ខ្លោងទ្វាសាលា នៅតែចាំកូន ខ្លាចថាកូនចេញពីបន្ទប់ប្រឡងមករកគាត់មិនឃើញ ខ្លាចកូន

ឆ្លេ ឆ្លា ហើយខ្វល់ចិត្ត ជាមូលហេតុ ខូចសម្មាធិប្រឡង ហើយគាត់តែងជឿ នឹងទុកចិត្តកូន

គាត់ ថាកូននឹងធ្វើវិញ្ញាសាបានល្អ បើទោះជាធាតុយ៉ាងណា ក៏ដោយ ,


😭😢គាត់មិនដែលខ្វល់ថាគាត់ហត់ប៉ុណ្ណា គាត់អាចធ្វើរួចកំរិតណាទេ អ្វីដែលគាត់គិតគឺ បើគាត់នៅមានដង្ហើម គាត់នឹងធ្វើវាអោយអស់លទ្ធភាព ហើយមិនត្អួញសូម្បី១ម៉ាត

😭😍ក្តីស្រលាញ់គ្មានដែនកំណត់

😭

Screen Shot 2018 11 05 At 2.45.27 PM

យើងទាំងអស់គ្នាពិតជាចូលរួមសោកស្តាយ និងចូលរួមទុក្ខជាទម្ងន់ចំពោះប្អូនប្រុស  ពៅ សីហា ដែលបានបាត់បង់ឪពុក សូមឲ្យវិញ្ញាណខាន់របស់លោកពូនៅកាន់សុគតិភព។

សូមជូនពរប្អូនប្រុស ពៅ សីហា បានទទួលជោគជ័យក្នុងការប្រលងគ្រូនេះផង!!!!

45387817_2349230455149744_623859349957115904_n

45304308_2349230568483066_2173728333425016832_n

45464344_2349230668483056_2573235385161220096_n

45410582_2349230758483047_2731695063926046720_n

 

ដកស្រង់ដោយ៖ វីរៈ

ប្រភព៖ Nana Malis