ការមើលបាតដៃ គឺជាប្រភេទសិល្បៈបុរាណ ដែលមានតាំងពីរាប់រយជំនាន់មុន។ វាមានប្រភពដើមពីប្រទេសឥណ្ឌា និងបានរីករាលដាលនៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកខាងជើង។ ការមើលបាតដៃ អាចឲ្យយើងដឹងពីបុគ្គលិកលក្ខណៈរបស់បុគ្គលណាម្នាក់ ដែលយើងកំពុងតែមើល។
ខ្សែបន្ទាត់គួរឲ្យកត់សម្គាល់បំផុតមួយ ដែលស្ថិតនៅខាងក្រោមគល់ម្រាមដៃ នៃបាតដៃរបស់យើង ត្រូវបានគេហៅថា បន្ទាត់បេះដូង ឬ Heart Line។ វាអាចបង្ហាញពីបុគ្គលិកលក្ខណៈ រួមទាំងទំនាក់ទំនង និងអនាគតជីវិតស្នេហារបស់អ្នក ហើយអ្នកអាចមើលវាដោយខ្លួនឯងបាន។
ផ្គុំដៃទាំង២ចូលគ្នា និងតំរឹមឲ្យស្មើ៖
១.ប្រសិនបើខ្សែបន្ទាត់លើបាតដៃខាងស្ដាំ ខ្ពស់ជាងខាងឆ្វេង ៖ មានន័យថា អ្នកគឺជាគូស្នេហ៍ដ៏ល្អម្នាក់ និងមានប្រាជ្ញាវៃឆ្លាត លើសពីអាយុរបស់អ្នក។ មិនតែប៉ុណ្ណោះ អ្នកគឺជាមនុស្សចិត្តល្អ។ អ្នកមិនខ្វល់ពីអ្វីដែលសង្គមគិតលើរូបអ្នកឡើយ ហើយអ្នកមាននិន្នាការក្នុងការរស់នៅ ដោយសេរីភាពផ្ទាល់ខ្លួន។
២.ប្រសិនបើខ្សែបន្ទាត់លើបាតដៃខាងឆ្វេង ខ្ពស់ជាងខាងស្ដាំ ៖ មានន័យថា អ្នកគឺជាមនុស្សចេះការពារខ្លួន និងឯករាជ្យខ្លាំង មិនចាំបាច់ត្រូវការការស្រលាញ់ពីអ្នកដទៃ ដើម្បីធ្វើឲ្យជីវិតខ្លួនឯងមានន័យឡើយ។ អ្នករីករាយក្នុងការប្រកួតប្រជែង ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីទាមទារយកអ្វីមួយ ដែលជារបស់អ្នកពេញច្បាប់។ អ្នកមិនមានបញ្ហាអ្វីឡើយ ក្នុងការកម្ចាត់ឧបសគ្គនៅលើផ្លូវ ដែលអ្នកកំពុងដើរ។
៣.ប្រសិនបើខ្សែបន្ទាត់លើបាតដៃទាំង២ មានកម្ពស់ស្មើគ្នា ៖ មានន័យថា អ្នកជាមនុស្សដែលមិនចូលចិត្តការផ្លាស់ប្ដូរ ហើយជាឪពុកម្ដាយដ៏អស្ចារ្យ។ អ្នកគឺជាមនុស្សទន់ភ្លន់ និងមានហេតុផលសមរម្យ ហើយចេះយល់ទុក្ខធុរៈអ្នកដទៃ។ នៅពេលដែលឱកាសរៀបការមកដល់ អ្នកនឹងបានជួបមនុស្សដែលល្អ និងទទួលស្គាល់ពីមនុស្សគ្រប់រូប ដែលអ្នកស្គាល់៕
ដកស្រង់ដោយ៖ វីរៈ
ប្រភព៖ Moha Sneha