មានប្រភេទសត្វខុសៗគ្នាជាច្រើនដែលរស់នៅក្នុងប្រទេសអូស្រ្តាលី: ពីសត្វកង់គូរូដ៏ស្រស់ស្អាតទៅសត្វដែលគួរអោយខ្លាចបំផុត ដែលគ្មាននរណាម្នាក់ចង់ឃើញនៅក្នុងជីវិតពិតទេ។ ពួកយើងធ្លាប់តែឃើញសត្វចម្លែកនៅក្នុងភាពយន្ត តែសត្វទាំងនេះពិជាមានពិតមែន។
១. សត្វពស់លេបក្រពើ ៖ រូបភាពនេះមើលទៅពិតជាគួរឲ្យខ្លាចណាស់ ពស់លេបក្រពើ
២. Anthozoa ៖ រូបរាងរបស់វាមើលទៅគួរឱ្យខ្លាចណាស់ ហើយវាអាចមានគ្រោះថ្នាក់។ Anthozoa អាចធ្វើឱ្យអ្នកមុជទឹកឈឺចាប់បាន
៣. សត្វកង្កែបស៊ីសត្វពស់
៤. ជន្លេនយក្ស៖ មនុស្សដែលកាន់ជន្លេននេះ មើលទៅដូចជាមិនបានខ្លាចនោះទេ ជន្លេនប្រភេទនេះវាជួយបរិស្ថានបានច្រើន
៥. ត្រីពស់ ៖ ត្រីនេះមានប្រវែង វែងហើយមើលទៅវាពិតជាគួរឱ្យខ្លាចណាស់មែនទេ
៦. Isopoda ៖ សត្វនេះមើលទៅដូចជាមិនធ្វើឱ្យយើងមានគ្រោះថ្នាក់នោះទេ ប៉ុន្តែវាអាចរសនៅក្នុងទឹក និងលើដីផងដែរ។
៧. ត្រីចក្រយាន ៖ ក៏មើលទៅខុសពីធម្មតា។ ប្រវែងរបស់វាជាភាពងាយស្រួលក្នុងការរកចំណី។
៨. ត្រីខ្សាច់ ៖ ទោះបីត្រីនេះមានភាពល្បីល្បាញដោយសាររូបរាងគួរឱ្យអស់សំណើចរបស់វា។ វាមានតែនៅក្នុងប្រទេសអូស្ត្រាលី។ នេះមានន័យថាវារស់នៅតែកន្លែងមួយនៅក្នុងពិភពលោកប៉ុណ្ណោះ។ ជាអកុសលវាជាប្រភេទសត្វជិតផុតពូជហើយ។
៩. ត្រី Deepsea lizardfish ៖ ត្រីនេះពិតជាមើលទៅគួរឱ្យខ្លាចណាស់ដោយសារតែធ្មេញ និងភ្នែកខ្មៅរបស់វា។ ប៉ុន្តែគ្មានអ្វីគួរឱ្យខ្លាចនោះទេ បើអ្នកទៅហែលទឹកសមុទ្រនៅអូស្រ្តាលី ដោយសារតែវារស់នៅតែនៅក្នុងទឹកជ្រៅខ្លាំង។
១០. ត្រីគ្មានមុខ Faceless fish ៖ ត្រីនេះគួរឱ្យខ្លាចណាស់ដោយសារតែវាគ្មានមុខ។ ត្រីនេះរស់នៅក្នុងទឹកដ៏ជ្រៅក្រោមបាតសមុទ្រ។ ហើយត្រីនេះចាប់បានចុងក្រោយនៅឆ្នាំ ១៨៧៣។
១១. ពីងពាងសមុទ្រ ៖ មនុស្សដែលខ្លាចពីងពាងនោះមិនអាចមានពេលសប្បាយទាំងលើគោកនិងក្នុងទឹក។ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ផងដែរថា វាមានជាង ១០០០ប្រភេទនៅបាតសមុទ្រ។
១២. Brittle star ៖ សត្វមិនធ្វើឱ្យមនុស្សគ្រោះថ្នាក់នោះទេ។ ប៉ុន្តែរូបរាងរបស់វាមើលទៅដូចជារឿងបីសាច។
១៣. មឹក Grimpoteuthis ៖ មឹកនៅក្នុងទឹកជ្រៅមានទំហំធំបំផុតគឺ ៨អ៊ីង។ ប៉ុន្តែមឹកមួយក្បាលនេះមានប្រវែងរហូតដល់ ៧០អ៊ីង ហើយមានទម្ងន់ ៧.២៥គីឡូក្រាម។
ប្រែសម្រួលដោយ៖ Kalib9
ប្រភព៖ BrightSide