ជាការពិតណាស់ក្នុងខែខ្មែរទាំង១២នេះ វាបានបញ្ជាក់អំពីអត្តចរិតរបស់មនុស្សយើងទាំងស្ត្រី និងបុរស ព្រមទាំងប្រាប់អំពីសេចក្តីស្នេហារបស់ពួកគេផងដែរ។ រាល់ការទស្សន៍ទាយនេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំជារៀងរាល់ថ្ងៃ ដែលខ្ញុំតែងតែដក់ស្រង់ការទស្សន៍ទាយជំរាបជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា សូមអរគុណ!
តើអ្នកធ្លាប់ដឹងថា (មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ) គូព្រេងអ្នកពិតជាមនុស្សបែបណា មានចរិកយ៉ាងម៉េចទេ?
១. អ្នកកើតខែមករា
គូព្រេងរបស់អ្នកកើតខែមករាច្រើនតែជាមនុស្សដែលមានស្បែកមិនសខ្លាំងចូលចិត្តភាពរ៉ូមែនទិក មានភាពខុសប្លែកពីគេបន្តិច ចិត្តល្អ មិនងាយមានអារម្មណ៍តានតឹង និងអាចសម្របសម្រួលតាមគូស្នេហ៍ ។
២. អ្នកកើតខែកុម្ភៈ
គូព្រេងរបស់អ្នកកើតខែកុម្ភៈច្រើនមានឋានៈល្អ មានប្រាក់កាស ជាមនុស្សមានមុខមានមាត់ហំហាន ភ្នែកស្អាត ប៉ុន្តែមានចរិតកាចបន្តិច ហើយចូលចិត្តគំរាម ។
ក្នុងករណីកើតកូនដំបូងជាកូនស្រីតែងមាន ដួងរាសីខ្ពស់ ។
៣. អ្នកកើតខែមីនា
គូព្រេងរបស់អ្នកកើតខែមីនាច្រើនតែមានរូបរាងស្អាត ពូកែសម្តីវោហា ស្អាតសមសួនស្គាល់ពីខ្លួន ឯងនិងជាមនុស្សមិនបង្កបញ្ហាច្រើន ។
៤. អ្នកកើតខែមេសា
គូព្រេងរបស់អ្នកកើតខែនេះច្រើនតែមានស្បែកស ឬលឿង រូបរាងស្អាតល្អ ខ្ពស់ស្រឡះ ឬរាងស្តើង ភ្នែកធំ ពូកែសម្តីវោហោ និងមានល្បិចដោះស្រាយច្រើន ។
៥. អ្នកកើតខែឧសភា
គូព្រេងរបស់អ្នកកើតខែឧសភាច្រើនតែជាអ្នកមានកែវភ្នែកស្រស់ថ្លា ចិញ្ចើមស្អាត អត្តចរិតចាស់ជាង វ័យនិងមានចិត្តត្រជាក់ ព្រមទាំងចិត្តល្អ ផងដែរ ។
៦. អ្នកកើតខែមិថុនា
គូព្រេងរបស់អ្នកកើតខែមិថុនាច្រើនតែជាមនុស្សមានរាងមិនធាត់ មិនសូវរ៉ូមែនទិកជាមនុស្សស្មោះត្រង់ ស្រឡាញ់ដៃគូដោយស្មោះត្រង់ និងនិយាយស្តីមានគោលការច្បាស់លាស់ ។
៧. អ្នកកើតខែកក្កដា
គូព្រេងរបស់អ្នកកើតខែកក្កដាច្រើនតែជាមនុស្សរាងខ្ពស់ ឬរូបរាងធំអាយុច្រើន ឬមានអត្តចរិតចាស់ទុំជាងអ្នកជាមនុស្សពូកែទប់អារម្មណ៍ ហើយស្រឡាញ់អ្នកខ្លាំង ។
៨. អ្នកកើតខែសីហា
គូព្រេងរបស់អ្នកកើតខែសីហាអាចជាជនជាតិបរទេស ឬមានចរិតខុសប្លែកពីអ្នកខ្លាំង ជាអ្នកមាន ឫកពាឆ្មើងឆ្មៃ កាច ប៉ុន្តែចិត្តល្អ ហើយអាចរស់នៅជាមួយអ្នកបានយូរអង្វែង ។
៩.អ្នកកើតខែកញ្ញា
គូព្រេងរបស់អ្នកកើតខែនេះច្រើនជាមនុស្សស្បែកស ឬលឿង រូបរាងសមសួន ចូលចិត្តភាព សប្បាយក្អាកក្អាយ ហើយបើទោះលែងលះគ្នា ម្តងហើយ នឹងអាចត្រូវរ៉ូវគ្នាវិញ
និងអាចរស់នៅជាមួយគ្នាយូរ អង្វែង ។
១០. អ្នកកើតខែតុលា
គូព្រេងរបស់អ្នកខែនេះមានរូបរាងស្តើងស្រឡះ ឬខ្ពស់ បបូរមាត់ស្តើង ។ គេអាចជាមនុស្សមាត់ អាក្រក់ ប៉ុន្តែចិត្តល្អ ហើយពូកែរអ៊ូរទាំ រញ៉ាំរញ៉ូវពូកែប្រចែប្រចណ្ឌ ។
១១. អ្នកកើតខែវិច្ឆិកា
គូព្រេងរបស់អ្នកកើតខែនេះច្រើនជាមនុស្សធាត់ បើស្គមក៏មិនស្គមខ្លាំងដែរ ស្បែកស្អាត ស្បែករលោង ចូលចិត្តបង្កជម្លោះ ប៉ុន្តែស្រឡាញ់អ្នកខ្លាំង និងជាមនុស្សមិនចូលចិត្តនៅស្ងៀម ។
១២. អ្នកកើតខែធ្នូ
គូព្រេងរបស់អ្នកកើតខែធ្នូច្រើនមានរូបរាងស្តើង ស្បែកស្អាតល្អ ជាមនុស្សអាចពឹងពាក់បាន និងអាចធ្វើជាទីប្រឹក្សា ហើយចេះថែទាំ និងពូកែបីបាច់ទៀតផង ៕