...ដោយសារតែភាពលោភលន់ ទើបធ្វើឲ្យមនុស្ស ហ៊ានធ្វើអ្វីៗទាំងអស់ និងរឹះរកគ្រប់មធ្យោបាយ ដើម្បីឲ្យតែខ្លួនឯងបានចំណេញ ដោយមិនគិតអំពីផលវិបាករបស់អ្នកដទៃ។
ដូចជាសំណុំរឿង នាងពួនក្លែងក្លាយ មួយនេះ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាជនក្នុងខេត្តបន្ទាយមានជ័យ នឹងខេត្តដ៏ទៃមួយចំនួនទៀត ដោយម្នាក់ៗបង់ប្រាក់មិនចេះតិច មានទាំងថ្នាក់ដឹកនាំ មានទាំងអ្នករកសុីតូចធំ ក៏ត្រូវបានគេកុហក់ឆរបោក បានផងដែរ ។
...ព័ត៌មានច្បាស់ការណ៍ដែលទទួលបានពីប្អូនធម៌របស់ខ្ញុំដែលរស់នៅ ឯខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖
មានជនមួយក្រុមតូច បានបំប៉ោងពត៌មានថា ពួកគាត់នឹងទៅយកនាងពួនឫស្សី នៅត្រង់ចំនុច ស្រុក ម៉ាឡៃ(ឃុំ ខ្លាងាប់ ក្នុងព្រៃឫស្សី) ហើយបើ ញាតិមិត្តបងប្អូនណា ដែលមាននិស្ស័យជាមួយវត្ថុស័ក្តិសិទ្ធិ អាចចូលរួម ក្នុងពេលដែលកាប់នោះផងដែរ។
តែរឿងពិត គឺគ្មាននាងពួនអ្វី មកពីណានោះទេ ពួកគេបានយក ព្រះពុទ្ធរូប សាងអំពីកំទេចផេសជើងធូប,រឺ ដីដុត,..ដែលធ្វើមកពីប្រទេសសៀម មកភ្លុងចោលក្នុងបំពង់ដើមឫស្សី។
ពុកម៉ែបងប្អូនប្រហែលជាមានការងឿងឆ្ងល់ហើយថា
តើពួកគេធ្វើដូចម្តេចទើបអាចដាក់ នាងពួនសិប្បនិមិត្ត ចូលទៅក្នុងបំពង់ឫស្សីបាន?
ដោយការស្រាយបំភ្លឺពីបុរសម្នាក់ នៅក្នុងក្រុមឆរបោកនោះបានបញ្ជាក់ថា ពួកគាត់នឹងបក្សពួកបានរើសទីតាំង នឹងកន្លែងដែលមានដើមឫស្សីដុះប្លែកៗពីគេ ហើយពួកគាត់បាននាំគ្នា ពុះហែកត្រង់កណ្តាលដើមឫស្សី បន្ទាប់មក ក៏ដាក់នាងពួនក្លែងក្លាយចូល មានដើមខ្លះ៩គ្រាប់ មានដើមខ្លះ១២គ្រាប់ និងចងអំបោះឆៅទុកជាសំគាល់។
រួចមកទៀតគេយកទឹកថ្នាំគីមីម៉្យាងដែលបានទិញមកពីប្រទេសវៀតណាម បាញ់បញ្ចូលទៅក្នុងដើមឫស្សីដែលគេពុះរួចនោះ ទុករយះពេលពី២៥ថ្ងៃ ទៅ៣០ថ្ងៃ សាច់ឫស្សីដែលពុះនោះនឹងបិតជិតមកវិញដូចធម្មជាតិអញ្ចឹង។
៙សូមពុកម៉ែបងប្អូនយើង ដែលតែងតែស្រឡាញ់ និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិទាំងអស់ មានការប្រុងប្រយត្ន័ឲ្យបានច្រើនទ្វេរដង។
ប្រភពពត៌មាន៖ វត្ថុជំនឿរបស់ខ្មែរ