កន្លែង ៥ កន្លែងដែលអ្នកមិនគួររំលង ចំនាយលុយតិចហើយស្អាត

អ្នកណាក៏ចង់ទៅដើរលេងចំនាយលុយអស់តិច ដូចនេះយើងគួរតែយល់ដឹងពីប្រទេសណាដែលយើងគួរទៅលេង ហើយថតរូបបានស្អាតៗ  ។ តោះទៅមើលទាំងអស់គ្នា ប្រទេសទាំងប្រាំ ដែល អេមីនិង យកមកនិយាយមានប្រទេសណាខ្លះ  ហើយ ទេសភាពស្អាតខ្លាំងប៉ុណ្ណា។ តោះទៅមើលទាំងអស់គ្នា។

large_057295f1-275d-4050-bd5c-97ae1a546001.jpg (640×800)

Malaysia- Kuala Lumpur

ប្រទេស ម៉ាឡេសុីជាប្រទេសដែលមានទេសភាពស្រស់ស្អាត និងមានធម្មជាតិ ដើមឈើច្រើន ។ ហើយនៅទីនោះជើងយន្តហោះច្រើនសន្ធឹកសន្ធាប់ដែរ។ ដូចនេះ យើងគួរតែចេះជ្រើសរើសជើងយន្តហោះដែលមានតំលៃថោកផងដែរ។ ពេលខ្លះ តំលៃនៃសំបុត្រយន្តហោះអាចធ្លាក់ដល់ ០ ដុល្លារក៏មានដែរ។  តើមានអ្វី ដែលអស្ចារ្យ .  ក្នុងប្រទេសមួយនេះ?  យើងមានរូបភាពមួយចំនួនយកមកបង្ហាញ

large_45d600d9-b3db-431b-9dcf-b912f53b0d80.jpg (640×640)

large_8d8b290f-cbb4-462f-a0cf-89de029571a9.jpg (640×795)

large_20e03d8a-c990-469b-9604-e72a51e62da6.jpg (640×620)

HONG KONG 

ហុងកុង គឺជាប្រទេសមួយដែលមានពោរពេញទៅដោយ ហាងទំនើបៗជាច្រើន ព្រមទាំង មានទីកន្លែងជាច្រើនដែលយើងអាចថតរូបបានស្អាតៗ  ដោយប្រទេសនេះសំបូរទៅដោយអគារខ្ពស់ៗ និង មានរចនាបថភ្លែកៗ ។ វាជាកន្លែងដែលមានភាពទាក់ទាញ និងថតបាននូវទេសភាពស្អាតៗ សំរាប់អ្នកដែលចូលចិត្តថតរូប។

large_66919117-b0df-4a09-9a6c-c93c66142d78.jpg (640×796)

large_d7b74188-5dc5-4de3-873e-fcaf534c14b3.jpg (640×799)

large_28676a19-426d-4a35-8f81-b5957083672b.jpg (640×800)

Singapore

វាជាប្រទេសតូចមួយដែលមាន ទំហំដីតូចជាងប្រទេសកម្ពុជា ប៉ុន្តែវាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំង ហើយជាប្រទេសដែលមានកន្លែងកំសាន្តជាច្រើននិងកន្លែងសំរាប់ថតរូបក៏ច្រើនដែរ បើអ្នកបានទៅប្រទេសនេះ កុំភ្លេចទៅលេខកន្លែងទាំងអស់នេះ

large_6263f343-0f28-4c7c-b4b4-032d276f694f.jpg (640×640)


large_21f24103-29d9-4846-a8f9-e703ac0e0482.jpg (640×800)

 

VIETNAM - HANOI

ប្រទេសវៀតណាមជាប្រទេសដែលមានសក្តានុពលខាងផ្នែកសេដ្ឋកិច្ច ប្រសើរ  ហើយមានអ្នកវិនិយោគទន់ក៏ច្រើន ។ ទីកន្លែងដែលសំបូរទៅដោយទេសភាពស្អាតខ្លាំង គឺស្តិតក្នុងទីក្រុងហាណូយ ពីព្រោះវាសំបូរទៅដោយអគារចាស់បុរាណ។

large_553dffad-a48b-4b62-88fb-78aa737b9655.jpg (640×800)

large_fe30633d-c5d5-4cdd-ba1d-15342b6a7418.jpg (640×640)

LUANG  PRANG - LAO

ប្រទេសចុងក្រោយគេ គឺប្រទេស​ឡាវ  ប្រទេសនេះជាប្រទេសបេតិកភ័ណ្ឌ ហើយសំបូរទៅដោយអគារដែលមានវ័យចំណាស់ជាងគេ ព្រមទាំង មាន ព្រៃឈើ  ទឹកជ្រោះ  ភ្នំ ។ ការរស់នៅរបស់ពលរដ្ឋដែលនៅទីនោះមានលក្ខណ: បែប ប្រពៃណីពីបុរាណ ផងដែរ។

large_8549a0ba-237c-4804-81c1-cf7d6b1eafb7.jpg (640×748)

large_4b67744f-2978-4ee2-8790-9da128d2698f.jpg (640×763)

large_9b4e1ad2-dd67-4ab9-81c2-f6326195e30d.jpg (640×504)

Credit Writer: Hollong

កែសម្រួល ពី Spice...