ការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹង អំពីអត្ថប្រយោជន៏ជាច្រេីន ពីការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅតែរឿងល្អៗ នោះអ្នកនឹង ជួបតែរឿងល្អៗ នោះជីវិតអ្នក គឺ ពេញដោយ ក្តីសង្ឃឹម សុខភាព និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរ យេីងត្រូវតែប្រុងប្រយ័ត្ន ចំពោះអ្វីដែរយេីងគិត។ ១០ ចំនុចខាងក្រោមនេះ ជាអត្ថប្រយោជន៏ដែរខ្ញុំបាន ស្រាវជ្រៀវ ហេីយវាមានផលប្រយោជន៍ ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖

១. គំនិតវិជ្ជមានទាក់ទាញ ព្រឹត្តិការណ៍វិជ្ជមាន មនុស្សវិជ្ជមាន

ប្រសិនបេីយេីង សំរេចចិត្តដេីម្បីក្លាយ ជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជា ប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។

២. មានទំនាក់ទំនងដ៏អស្ចារ្យ និង ចុះសំម្រុងគ្នា

នៅពេលដែរអ្នកជ្រេីសរេីសឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន និង មិនអើពើពីកំហុស បន្ទាប់មកទៀតអ្នកនឹងចាប់ផ្តេីមបង្កេីត ចំណងមិត្ដភាពដ៏មានន័យ និង ទំនាក់ទំនងដ៏អស្ចារ្យ ។ ឥវិយាបែបនេះ នឹងបង្កេីត សង្គមមួយដ៏ល្អនៅជំវិញខ្លួនអ្នក។

៣. មានចំណាប់អារម្មណ៍ល្អពីអ្នកដទៃ

ប្រសិនបេីអ្នកដាក់ការគិតវិជ្ជមាន ជាអាទិភាព នោះ​អ្នកនឹងបង្កេីតអោយមានចំណាប់អារម្មណ៍ល្អពីអ្នកដទៃ។ ជាធម្មតា មនុស្ស តែងតែត្រូវបានទាក់ទាញទៅ បុគ្គល ដែលរួសរាយរាក់ទាក់ និង ចិត្តល្អ។ ការមានចំណាប់អារម្មណ៍ល្អនឹងហេីយ ដែលអាចធ្វេីអោយមាន ទំនាក់ទំនងល្អនាពេលអនាគត។

៤. សុខភាពល្អ

ការគិតវិជ្ជមាន ពិតជាមានអត្ថប្រយោជន៍ណាស់ សំរាប់សុខភាពរបស់អ្នក សូម្បីតែ ការសិក្សារបស់វិទ្យាសាស្តជាច្រេីន ក៏បានបង្ហាញថា មនុស្សដែរមានការគិតវិជ្ជមានច្រេីន មិនជួប ជំងឺបាក់ទឹកចិត្ត និង ធ្លាក់ខ្លួនឈឺ ច្រេីន ដូចអ្នកដែរគិតតែអវិជ្ជមានឡេីយ។ មានករណីជាច្រេីន មូលហេតុចម្បងនៃការស្លាប់កេីតចេញពីការគិតតែរឿងអាក្រក់ៗ។ ដូច្នេះ ប្រុងប្រយ័ត្នការគិតរបស់អ្នក ក៏ដូចជាប្រយ័ត្នចំពោះសុភាពរបស់អ្នកដែរ។

៥. គន្លឹះនៃភាពជោគជ័យ

មនុស្សវិជ្ជមានទំនងជា មានភាពជោគជ័យច្រេីនជាងអ្នក គិតអវិជ្ជមាន។ នៅពេលអ្នកអនុវត្តការគិតវិជ្ជមានទៅក្នុងជីវិតរបស់អ្នក អ្នកនឹងសំគាល់ឃេីញថា​ ភាពជោគជ័យ ប្រែក្លាយជាងាយស្រួល មិនដូចមនុស្សជាច្រេីនគិតនោះទេ។


៦. គ្មានភាពតានតឹងទៀតទេ

មូលហេតុចម្បងនៃភាពតានតឹង គឺ ការព្រួយបារម្ភ និង គំនិតអវិជ្ជមាន។ ប្រសិនបេីយេីងគិតពីវាច្រេីនពេក នោះភាពតានតឹងក៏មិនអាចដោះស្រាយបានដែរ ផ្ទុយទៅវិញ វានឹងទុកឱ្យយើងនូវភាពអស់សង្ឃឹម។ មនុស្សវិជ្ជមានអាចយកឈ្នះភាពតានតឹងបានយ៉ាងងាយ នៅពេលអ្នកចាប់ផ្តើមបង្កើន ការគិតល្អៗ និង វិជ្ជមាន ភាពតានតឹងនឹងចាប់ផ្តេីមចេញពីជីវិតអ្នក បន្តិចម្តងៗ រហូតដ៏អ្នកមានវាជារាងរហូត។

៧. ការគិតវិជ្ជមាន និង ឥរិយាបទសុទិដ្ឋិនិយម នឹងបង្វែរ រាល់បញ្ហារបស់អ្នកទៅជាឱកាស

ភាពអវិជ្ជមានអាចធ្វើឱ្យមនុស្សងងឹត។ ប្រសិនបេីអ្នកបង្វែរ ការគិត អវិជ្ជមាន ​ទៅជា វិជ្ជមាន វិញ ភ្នែកអ្នកនឹងបេីក ហេីយនឹង ឃេីញឱកាស កាន់តែច្រេីនជាងមុន។ អ្នកនឹងចាប់ផ្តេីមសំគាល់ឃេីញថា បញ្ហាទាំងអស់សុតតែអាចដោះស្រាយបាន ចុងក្រោយអ្នកនឹងរកវីធីដោះស្រាយ នោះហេីយ ជាឱកាស។

៨. បង្កើនការលើកទឹកចិត្ត

អាកប្បកិរិយាវិជ្ជមាន នឹង បង្កេីនថាមពល ឬ ការលើកទឹកចិត្ត ដល់អ្នកដេីម្បី សំរេចគោលដៅអ្នកបាន លឿន និង ងាយស្រួល ជាងអវិជ្ជមាន។ មានការលើកទឹកចិត្តដ៏រឹងមាំ ដូច មនុស្សមានស្លាបអញ្ចឹង។

៩. មាន សុភមង្គល និង រីករាយកាន់តែច្រើន

អាកប្បកិរិយាវិជ្ជមាន គឺជា អាកប្បកិរិយានៃការ រីករាយ និង សុភមង្គល បេីអ្នកមានភាពវិជ្ជមាន កាន់តែច្រេីននៅក្នុងជីវិតអ្នក អ្នកនឹង កាន់រីករាយ។

១០. មានទំនុកចិត្តកាន់តែច្រើន

ការគិតបែបវិជ្ជមាន នឹង បង្ហាត់ឱ្យអ្នកមានទំនុកចិត្តជាងមុន។ អ្នកនឹងមិនចង់ ធៀបខ្លួនឯងជាមួយ អ្នកដទៃ ហេីយអ្នកនឹងរៀនស្រលាញ់នូវអ្វីដែរអ្នកមាន និង ព្យាយាមធ្វេីអ្វីអោយបានល្អ តាមលទ្ធភាពដែរអាចធ្វេីបាន។