មនុស្សខ្លះទម្លាប់អាក្រក់ ចូលចិត្តចេះដឹងរឿងគេ គិតគូរជីវិតគេ ដូចឈឺចាប់ជំនួសគេណាស់អ៊ីចឹង

មនុស្សសម័យនេះ ហាក់ដូចជារវល់ យកចិត្តទុកដាក់ ខ្វល់ខ្វាយពីជីវិតរបស់អ្នកដទៃជ្រុលហួសហេតុពេកហើយ អ្នកខ្លះ ចូលចិត្តនិយាយពីគេអ៊ីចេះ គេអ៊ីចុះ និយាយជារួមហាក់ដូចជា ជ្រៀតជ្រែក ឈឺឆ្អាល ឈឺចាប់ក្នុងរឿងខ្លះ ជំនួសម្ចាស់ខ្លួនគេទៅទៀត។

មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស និងការសម្រេចចិត្តរៀងៗខ្លួន មិនថាការសម្រេចចិត្តបែបណា ឬគេជ្រើសយកបែបណាទេ​ ជីវិតគេ រឿងអ្នកដទៃ​ គេចេះគិត ចេះខ្វល់ គេចេះទទួលខុសត្រូវហើយ យើងជាអ្នកក្រៅ ជាអ្នកដទៃទេ កុំទៅខ្វល់ ឈឺឆ្អាល ឈឺចាប់ជំនួសម្ចាស់ខ្លួនគេពេក គេចេះគិតហើយ។

75407776_2604468172967668_4356262621117153280_o

កុំទម្លាប់អាក្រក់ ចេះតែខ្វល់ចេះដឹង ឈឺឆ្អាល ជ្រៀតជ្រែក វែកញែករឿងអ្នកផ្សេងខ្លាំងពេក ការជ្រើសរើសរបស់គេ ការសម្រេចចិត្តរបស់គេ ខុសត្រូវ ល្អអាក្រក់ ជីវិតគេ អនាគតគេ គេដឹងពេកហើយ មិនបាច់យើងទៅឈឺឆ្អាល ឈឺចាប់ ជំនួសម្ចាស់គេនោះទេ។


ការដែលអ្នកចេះតែខ្វល់ ចេះតែគិតពីជីវិតអ្នកដទៃហួសហេតុពេក វែកញែករឿងគេនោះ មានន័យថា អ្នកកំពុងតែចំណាយសេចក្ដីសុខផ្ទាល់ខ្លួនឯង ដើម្បីទៅខ្វល់រឿងអ្នកដទៃហើយ ត្រូវដឹងថា យើងមានជីវិតជារបស់យើង មានការសម្រេចចិត្តផ្ទាល់ខ្លួន មានខួរក្បាលគិតរឿងខ្លួនឯង ចំណែកគេក៏ដូចគ្នាដែរ កុំខ្វល់ពីជីវិតគេពេក គេយ៉ាងម៉េច ជារឿងគេ បើមិនបានអបអរ ជូនពរ ឬក៏អាណិតគេទេ សុំតែកុំទៅចេះដឹងរឿងគេទៅបានហើយ៕

74234785_10157125903734139_5806782731786387456_o

74390894_2606256782788807_8343684102372720640_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ