កាំភ្លើងម៉ាក Karabiner 98k Mauser ឬ K98K ត្រូវបានបបង្កើតឡើងដំបូងដោយលោក Paul Mauser ជាវិស្វករសញ្ជាតិអាល្លឺម៉ង់ក្នុងឆ្នាំ១៨៩៨។ គេសន្និដ្ឋានថា K98K នេះហៅឈ្មោះតាមឆ្នាំដែលផលិតដំបូងឬតាមឈ្មោះរបស់លោក Mauser (Karabiner 98k Mauser)។ កាំភ្លើងប្រភេទនេះបានទាក់ទាញប្រទសជាច្រើនជាវរាប់លានដើមដូចជាចិន អេស្ប៉ាញ ហើយសូម្បីតែបែលហ្សិកក៏ទិញប្រើប្រាស់ដែរ។
បន្ទាប់ពីការបង្កើតឡើងដំបូងនៅឆ្នាំ ១៨៩៨ កាំភ្លើងវែង K98 បានក្លាយជាអាវុធស្តង់ដាររបស់កងទាហាន Wehrmacht ដែលជាកងទ័ពចក្រភពអាឡឺម៉ង់ក្នុងសង្គ្រាមជាច្រើន ពិសេសសង្គ្រាមលោកលើទី១និងសង្គ្រាមលោកលើកទី២។ Mauser បានបង្កើតរោងចក្រជាច្រើនក្នុងឆ្នាំ ១៩៣៥ បានបង្កើតកាំភ្លើងស៊េរីថ្មី(អាប់ដែតចេញពីសេរីឆ្នាំ១៨៩៨)ដែលមានឈ្មោះថា K98 kនេះឯង។
k គឺជាពាក្យកាត់របស់ភាសាអាល្លឺម៉ង់ Kurz ។ ជាការពិតណាស់កំណែប្រែចុងក្រោយនេះគឺ K98K ពេលនេះមានប្រវែងខ្លីជាងស្តង់ដារ K98 ដែលត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១(១៩១៤-១៩១៨) ។ ឆ្នាំ១៩៣៥នេះហើយគឺជាឆ្នាំដែលកាំភ្លើងនេះត្រូវបានប្រើប្រាស់ពេញលេញបំផុតរហូតដល់បច្ចុប្បន្នក៏មានប្រទេសខ្លះនៅប្រើវាដែរប៉ុន្តែគ្រាន់តែជាការបន្ទាប់បន្សំប៉ុណ្ណោះ។
ទាហានអាល្លឺម៉ង់ទាំងអស់ដែលហ្វឹកហាត់មុនពេលសង្គ្រាមលោកលើកទី២មកដល់គឺប្រើប្រាស់កាំភ្លើងនេះជាចម្បង។ សមត្ថភាពរបស់វាល្អប្រហែលនិង Lee Enfield Mark 1 របស់អង់គ្លេសដែរ គឺជាបាញ់ចេញដោយភាពជាក់លាក់និងមានទំនុកចិត្តបំផុតពេលបំពាក់កែវឆ្លុះសម្រាប់ក្រុមទាហាន Sniperហើយវាក៏អាចបំពាក់កាំភ្លើងបាញ់គ្រាប់បែកបានទៀតផង(grenade launcher)។
Mauser KAR 98 k ត្រូវបានគេស្គាល់ជាទូទៅដោយសារវាជាអាវុធចម្បងបំផុតរបស់កងទ័ពអាល្លឺម៉ង់ទាំងសង្គ្រាមលោកនិងទំនាស់ប្រដាប់អាវុធក្នុងជំនាន់នោះ ហើយវាមានតម្លៃ៧០ម៉ាក(លុយអាល្លឺម៉ង់ជំនាន់មុន?)។ ក្នុងសង្គ្រាមលោកលើកទី២ គេបានដឹងថាវាត្រូវផលិតដល់ទៅជិត៣លានដើម (2,769,533 )ដែលប្រើប្រាស់ដោយកងទ័ពអាល្លឺម៉ង់តែម្នាក់ឯងហើយហើយក្នុងពិភពលោកទាំងមូលគេសន្និដ្ឋានថាវាមានចំនួនជាង១៤លានដើមឯណោះ។
វាជាប្រភេទកាំភ្លើងប្រើស្នូលដែករុញខ្យល់ Mauser bolt-actionដែលអាចដាក់គ្រាប់ទំហំ 7.92×57mm Mauser។ វាមានរន្ធសម្រាប់ផ្ទុកគ្រាប់កាំភ្លើងម្ដង៥គ្រាប់ហើយវាអាចបាញ់បានចម្ងាយជាង ៤០០ម៉ែត្រសម្រាប់ការបាញ់ធម្មតាហើយវាអាចបាញ់បានចម្ងាយជាង១០០០ម៉ែត្រសម្រាប់កាំភ្លើងប្រភេទនេះដែលបំពាក់កែវឆ្លុះ និងឧបករណ៍ពិសសមួយចំនួន។ ក្នុងមួយនាទីវាអាចបាញ់ចេញបាន១៥គ្រាប់តែប៉ុណ្ណោះ។ជាទូទៅវាមានទំងន់៣,៩២គីឡូក្រាមហើយមានប្រវែងជាងមួយ១ម៉ែត្រ។
សម្រាប់បច្ចុប្បន្ន ត្បិតតែវាមិនសូវមានគេប្រើប្រាស់ដូចកាលពីជាង៧០ឆ្នាំមុន តែវាត្រូវបានគេឃើញក្នុងរឿងសង្គ្រាមលោកនានា ក្នុងហ្គេមសម័យទំនើបដូចជាCall of Duty, PUBG.....។វាជាកាំភ្លើងដែលបាញ់បានល្អបំផុត ទាំងចំគោលដៅ រក្សាលំនឹង និងកម្លាំងក្បាលគ្រប់ពេលបាញ់ចេញហើយអ្វីដែលជាគុណវិបត្តិគឺបាញ់បានតិចគ្រាប់ និងយឺត។ វាសាកសមជាទីបំផុតសម្រាប់ទាហានលបបាញ់(Sniper)តែយ៉ាងណា វានៅតែមិនអាចប្រៀបធៀបជាមួយ Mosin-Nagan របស់សហភាពសូវៀតលើករណីលបបាញ់បែប Sniper៕
https://www.youtube.com/watch?v=dJlngKynZjM