ដោយសារតែវីរុសថ្មី Covid-19 ជាវីរុសដែលឆ្លងរាលដាលយ៉ាងលឿនជុំវិញពិភពលោក វាមិនត្រឹមតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជននោះទេ តែដោយសារតែមានវិធានការឱ្យនៅផ្ទះ និងហាមការជួបជុំនានានោះ មនុស្សជាច្រើនបានសម្រាកឈប់ពីការងារ និងរបររកស៊ី ដែលជាហេតុធ្វើឱ្យសេដ្ឋិកិច្ចជាតិមានការប៉ះពាល់ ហើយមនុស្សជាច្រើនបានបាត់បង់ប្រាក់ចំណូល ពិសេសអ្នកដែលរងផលប៉ះពាល់ខ្លាំងគឺប្រជាជនក្រីក្រតែម្តង។
ហេតុនេះហើយទង្វើគួរឱ្យសរសើរខ្លាំង មានយុវជនខ្មែរមួយក្រុម បានរួមគ្នាបង្កើតមូលនិធិមួយ ដោយនាំគ្នាបរិច្ចាកប្រាក់កាស់តាមធនធានដែលខ្លួនមាន ទិញជាសំភារៈ និងគ្រឿងបរិភោគចែកជូនដល់ចាស់ជរា និងអ្នកក្រខ្សត់ ពិតជាទង្វើល្អជួយសង្គមក្នុងពេលអាសន្នបានបែបនេះ។
តាមរយៈគណនីហ្វេសប៊ុក Samath Sam បានរៀបរាប់ថា៖ « បងប្អូន ព្រមទាំង មិត្តភ័ក្ដិ បានរួមគ្នា បង្កើតជាមូលនិធិ ឧបត្ថម្ភ ដល់ចាស់ជរា អ្នកខ្សត់ ខ្វះខាត កំឡុងពេលមានបញ្ហាជំងឺ កូវីត១៩នេះ! (ទីតាំងក្បែរផ្សារសេរីភាព)
បងប្អូន ពូមីងអុំ មិត្តភ័ក្ដិ ដែលមានធនធាន ជួយជាថវិការ អង្ករ មី អាហារក្រៀមផ្សេងៗ ។ ល៕
មាន ABA: 000442115 (chuy seangaon)
Update ទទួលបាន
- លុយ 500$ហើយលុយខ្មែរ ២៤មុឺនរៀល
- អង្ករ 7បេ» ។
នេះពិតជាអំពើមនុស្សធម៌ដ៏ល្អប្រពៃមែននៃប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តជួយដល់អ្នកដែលលំបាក ក្នុងពេលជួបប្រទះនឹងភាពខ្វះខាតខាងសេដ្ឋកិច្ចក្នុងបញ្ហាវីរុស Covid-19 ៕