អ្នកនាង ស៊ុន ស្រីពេជ្រ ដែលមហាជននិយាមស្គាល់ថាជាអ្នកចម្រៀងដែលមានសំឡេងពិរោះរណ្តំ និងកាក់កបជាមួយនឹងចម្រៀងទាក់ទងនឹងសង្គម ពេលនេះត្រូវបានមហាជនភ្ញាក់ផ្អើល ក្រោយប្រកាសថាខ្លួនលែងមានលទ្ធភាពថែទាំសុខភាពប្អុនប្រុសដែលមានជំងឺឈឺជាយូរមកហើយ ដោយត្រូវការបញ្ចូលឈាម និងបង់ថ្លៃមន្ទីរពេទ្យ ធ្វើឱ្យមហាជនមានក្តីអាណិតជាខ្លាំង។
អ្នកនាងបានលាក់ទុក្ខលំបាកខ្លួនឯងយូរហើយក្នុងរឿងគ្រួសារ ដោយកាលពីមុនអ្នកនាងត្រូវខ្ចីលុយគេផង បង្វិលលុយសងគេផង ដោយការប្រឹងរកប្រាក់ពីការងារសិល្បៈ តែក្រោយវិបត្តិសេដ្ឋកិច្ចដោយសារតែវីរុសរាតត្បាត Covid-19 អ្នកនាងក៏លែងមានការងារធ្វើ ហើយក៏គ្មានប្រាក់មើលថែទាំប្អុនប្រុសដែរ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកនាង ស៊ុន ស្រីពេជ្រ បានឱ្យដឹងថា៖ « បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ 😢😢 ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយមានតែធ្វើម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែអីលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បះពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា 😢😢 ខ្ញុំសូមលើកដៃ 🙏🙏 សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1$ 2$ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ 🙏🙏😢😢 បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ❤️❤️ ABA 001240488 sun pich
ទូរសព្ទ័ 016573537 🙏🙏🙏🙏 »៕