ក្តៅៗ រដ្ឋាភិបាល​ជប៉ុនបានសម្រេចបញ្ឈប់ទិដ្ឋាការ​ដល់ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោករួមទាំងកម្ពុជា ​ដើម្បីទប់ស្កាត់ ​Covid-19

ដើម្បីការពារទប់ស្កាត់វីរុស ​Covid-19  រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចចិត្តផ្អាកទិដ្ឋាការដល់ប្រទេសទាំងអស់នៅក្នងពិភពលោក មិនឱ្យធ្វើដំណើរមកប្រទេសខ្លួនឡើយ នេះបើ​យោង​តាម ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ ​២០២០ នេះ។

BN PE724_0801as_P_20160731224341

ការ​ប្រកាស​ពី​ការ​រឹត​បន្តឹងនៃការផ្តល់ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោករបស់រដ្ឋាភិបាលជប៉ុន ​បែបនេះគឺជាការទប់ស្កាត់ការរាតត្បាតនៃវីរុសថ្មីនេះ ​ហើយការ​រឹត​បន្តឹង​ព្រំដែននេះ រួម​បញ្ចូល​ទាំង​ការ​ផ្អាក​បណ្ដោះអាសន្ន នូវ​ទិដ្ឋាការ​មាន​សុពលភាព ដែល​ត្រូវ​បាន​ផ្ដល់​ជូន ដោយ​ស្ថានទូត​ជប៉ុន​ទាំងអស់ នៅ​ទូ​ទាំង​ពិភពលោក ដោយ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣ ខែមេសា ម៉ោង​០០:០០ រហូត​ដល់​ចុង​ខែមេសា ឆ្នាំ​២០២០ ។


Ebb86b7ffc590903f33de70f4132311a 780x439

ដូច្នេះ ប្រសិនបើមាននរណាម្នាក់មាន​គម្រោង​ទៅ​ដល់​ប្រទេស​ជប៉ុន ក្រោយ​ថ្ងៃ​ទី​៣ ខែមេសា ម៉ោង​០០:០០ តទៅ (​ឧទាហរណ៍ ៖ អ្នក​ដែល​នឹង​ចេញដំណើរ​តាម​ជើងហោះហើរ ANA នៅ​ថ្ងៃ​ទី​២ ខែមេសា​) នោះ​ ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើការ​ហោះហើរ​ទេ ដោយសារ​តែ​ទិដ្ឋាការ​របស់​លោក លោកស្រី​ត្រូវ​បាន​ផ្អាក ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមរង់ចាំព័ត៌មាន​លម្អិត ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា នឹង​ចែករំលែក​នៅ​ថ្ងៃស្អែកបន្តទៀត ៕