ដោយសារតែវីរុស Covid-19 រាលដាលខ្លាំងពេកចំពោះប្រទេសជាច្រើននៅលើពីភពលោកទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិច វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន ពិសេសប្រជាជនទាំងអស់ត្រៀមបម្រុងត្រឹមតែស្បៀងប៉ុណ្ណោះក្នុងការស្នាក់នៅផ្ទះរៀងៗខ្លួនដើម្បីការពារការរាតត្បាតនៃវីរុសនេះ។
នៅក្នុងនោះប្រទេសម៉ិចស៊ីចកូដែលជាប្រទេសផលិតស្រាបៀរ Corona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងផ្អាកការនាំចេញស្របៀរ Corona និងស្រាបៀរម៉ាកផ្សេងទៀតនាំចេញទៅកាន់ប្រទេសចំនួន ១៨០ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកអាជិវកម្មមិនចាំបាច់មួយចំនួនននៅក្នុងការរាតត្បាតនៃវីរុស Covid-19 ។
គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលម៉ិចស៊ីកូ ថ្មីៗនេះបានប្រកាសភាពអាសន្ន និងបានបញ្ជាឱ្យផ្អាកសកម្មភាពដែលមិនចាំបាច់បន្ទាប់ពីចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសមានចំនួនលើសពី ១០០០ នាក់ ហើយកាលពីថ្ងៃព្រហស្បតិ៍មានករណីឆ្លងចំនួន ១.៥១០ និងមានអ្នកស្លាប់ចំនួន ៥០ នាក់៕
ប្រភព៖ Reuters